ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «ស្នេហ៍ពីរភព»

១៩ តុលា ២០១៨

ជារឿងសម័យលាយបុរាណ និង មានអភិនិហារកើតឡើង​ចំពោះតួឯកស្រីមានឈ្មោះថា ប្រែនួន (Mai Davika) ដែលបានរៀបការ​ជាមួយ ខេត (Panjan) ប៉ុន្តែមិនត្រូវបានទទួលការ​យល់ព្រមពីម្តាយរបស់ ប្រែនួនឡើយ។ ដំបូងឡើយជីវិតអាពាហ៍ពិពាហ៍​របស់ពួកគេទាំងពីរនាក់​ពិតជាទទួលបានសុភមង្គល តែបន្ទាប់ពីរៀបការបានពីរឆ្នាំខេត ក៏ចាប់ផ្តើមមានស្រីផ្សេង​ដែលជាលេខារបស់ខ្លួន និងបានធ្វើអោយប្រែនួនខកចិត្តយ៉ាងខ្លាំង​រហូតដល់ថ្នាក់សុំខេតលែងលះគ្នា​តែខេតមិនយល់ព្រមឡើយ​ព្រោះគេនៅតែស្រឡាញ់ប្រែនួន។ 

ប្រែនួនបន្ទាប់ពីខកចិត្តយ៉ាងខ្លាំង​ក៏បានរត់ទៅនៅផ្ទះ​របស់ឪពុកនាង​ដែលបានចែកអោយ​នៅឈៀងរ៉ៃ ហើយក៏បានប្រទះឃើញគ្រែមួយដែលមានចម្លាក់ស្រស់ស្អាត ក៏អោយអ្នកចាត់ការក្នុងផ្ទះរៀបចំអោយ។ គ្រែមួយនេះមានអាថ័នដែលអាចនាំនាងទៅកាន់សម័យសង្គ្រាមលោកលើកទី២នៅក្រុងវាងឃិនដែលបានកើតឡើងប្រមាណជាជិតមួយរយឆ្នាំមុន និងបានអោយនាងជួបជាមួយឡៅពើង (Mario) ដែលជាគូព្រេងរបស់នាង។

រឿងរ៉ាវជាច្រើនបានកើតឡើងនៅក្នុងសម័យនោះ និងបានធ្វើអោយនាងចង់ដឹងថាមានរឿងអ្វីកើតឡើងខ្លះ? ជារៀងរាល់ពេលដែលនាងបានគេងលើគ្រែនោះ អាថ័នគ្រែតែងតែនាំនាងទៅកាន់សម័យអតីតកាល រហូតទាល់តែមានអ្នកដាស់ទើបនាងអាចត្រឡប់មកកាន់បច្ចុប្បន្នកាលវិញ។ អំឡុងពេលដែលនាងបានទៅកាន់សម័យបុរាណ នាងក៏បានលង់ស្រឡាញ់គ្នាជាមួយឡៅពើងដែលជាប្រមុខរដ្ឋគ្រប់គ្រងទីក្រុងវាងឃិន។ តើស្នេហាឆ្លងភពនេះមានឧបសគ្គដែរទេ? តើចុងក្រោយពួកគេអាចបានជួបគ្នាដែរទេ? 

ចាក់ផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០-៧:០០យប់ បន្ទាប់ពីរឿង «ដែនដីជំរុំចិត្ត»។
តួសម្តែង៖    Mario សម្តែងជា ឡៅពើង  Davika សម្តែងជា ប្រែនួន

Copyright © 2017 PNN TV. All Rights Reserved.