ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «ច្រឡំស្នេហ៍»

១៩ តុលា ២០១៨

ជារឿងបែបកំប្លែង មនោសញ្ចេតនា ដែលតួឯកសម្តែងដោយ Ice  (Tul) ចាប់ដៃគូសម្តែងជាមួយ Nine (Meth) និងតម្រូវអោយIce សម្តែងជាតួTomboy ដែលធ្លាប់បានបែកបាក់​ស្នេហាជាមួយស្រីៗ​ចំនួនបីនាក់​ក្នុងរយៈពេលត្រឹមតែបីឆ្នាំ។ ការបែកបាក់ស្នេហានេះ បានធ្វើអោយTul ខ្លាចរអារនិងចង់ក្លាយជាមនុស្សស្រី​ដែលមានភាពទាក់ទាញ និងចង់បានសង្សារ​ដែលជាមនុស្សប្រុសវិញម្តង។

មនុស្សប្រុសដំបូងដែលនាងបានលង់ស្រឡាញ់គឺ Suphanut (Daew) ប៉ុន្តែនាងត្រូវបានខកបំណង​ម្តងទៀតដោយសារតែ Suphanut មានសង្សាររួចទៅហើយ។ Tulគឺជាបុគ្គលិក​នៅសួនសត្វមួយកន្លែង​ចៃដន្យកន្លែង​ដែលនាងធ្វើការ CEO នៅទីនោះ(Meth) គឺជាមនុស្សដែលនាងធ្លាប់បានស្គាល់ពីមុនមក ប៉ុន្តែស្គាល់ក្នុងកាលៈទេសៈមួយដែលមិនសូវជាល្អប៉ុន្មានព្រោះតែTulធ្លាប់បានដណ្តើមសង្សារពីMethពេលដែលទៅរៀននៅឯក្រៅប្រទេស។ មូលហេតុនេះហើយទើបធ្វើអោយពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មានឡើយ។ ការឈ្លោះប្រកែកគ្នានេះយូរៗទៅបានធ្វើអោយកម្លោះសង្ហារ Meth តាំងចិត្តថានឹងតាមស្រឡាញ់TomboyដូចជាTulអោយទាល់តែបាន។ តើការតាំងចិត្តរបស់Methអាចយកឈ្នះចិត្តTul បានដែរទេ? តើការកែប្រែធម្មជាតិខ្លួនជាស្រីចិត្តជាប្រុសនេះអាចទៅរួចដែរទេ? 

ចាក់ផ្សាយចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ 
វេលាម៉ោង ១២:០០-១៣:០០ថ្ងៃ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ស្នេហ៍ក្នុងភ្លើងគំនុំ»
តួសម្តែង៖ Nine សម្តែងជាតួ ម៉េត Ice សម្តែងជាតួ Tul

Copyright © 2017 PNN TV. All Rights Reserved.