© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលបាននិងកំពុងតែតាមដានទស្សនា រឿង «កន្ទោងខៀវ» មានក្តីអាណិតអាសូរដល់ នាងខៀវ ដែលបានស្លាប់ទៅហើយក្នុងអំឡុងពេលសម្រាលកូន ដោយសារតែ នាងនិត បានប្រាប់ថា នាយចាន់ និងមិនមករកនាងខៀវឡើយ ធ្វើអោយនាងខៀវឈឺចិត្តហើយក៏បានស្លាប់ទៅ។
ការស្លាប់របស់នាងខៀវបានធ្វើអោយអ្នកគ្រប់គ្នាមានការសោកស្តាយនាងជាខ្លាំង ព្រោះតែនាងគឺជាមនុស្សល្អ និងជាមនុស្សស្រីដែលគួរអោយអាណិត ជាពិសេសគឺប្តីរបស់នាងបានចាក់ចេញពីនាងក្នុងអំឡុងពេលដែលនាងកំពុងតែមានផ្ទៃពោះ នឹងត្រូវបាន នាងម៉េត ដាក់ស្នេហ៍យកទៅធ្វើប្តីទៀត។ រឹតតែអាណិតអាសូរដល់ឪពុករបស់នាងខៀវ ដែលមានក្តីបារម្ភចំពោះកូនស្រីខ្លួនដែលកំពុងតែមានផ្ទៃពោះ ប្តីក៏មិននៅជិតធ្វើអោយគាត់បាយមិននឹកទឹកមិនស្រេក។ ដោយឡែកនាងនិតត្រូវបានអ្នកដែលនៅក្នុងភូមិមានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ថ្នាក់បើបានឃើញមុខនាងពេលណានឹងសងសឹកជំនួសនាងខៀវ។
ប្រសិនបើទស្សនិកជនជាមិត្តភ័ក្តិជិតស្និទ្ធជាមួយនាងខៀវតើទស្សនិកជននឹងត្រូវធ្វើយ៉ាងម៉េចចំពោះនាងនិត? តើឈុតបន្តបន្ទាប់នាងខៀវនឹងត្រឡប់មកសងសឹកនាងនិតដែរទេ?
កុំភ្លេចរង់ចាំតាមដានទស្សនារឿង «កន្ទោងខៀវ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៨:០០-៩:០០យប់៕
ទស្សនាឈុតខ្លី៖
ដោយ៖