© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជឿជាក់ថាទស្សនិកជនប្រាកដជាធ្លាប់បានដឹងពីភាពល្បីល្បាញនៃរឿងភាគហុងកុង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ដែលកន្លងមករឿងមួយនេះត្រូវបានផលិតជាច្រើនវគ្គ និងពីមួយវគ្គទៅមួយវគ្គមានការចាប់អារម្មណ៍ប្លែកៗពីគ្នា។
សម្រាប់វគ្គទីមួយនៃរឿងនេះភីអិនអិនធ្លាប់បានយកមកចាក់ផ្សាយរួចមកហើយ ដោយឡែកលើកនេះ នឹងបង្ហាញជូននូវវគ្គទីពីរជាបន្តទៀត ដោយសាច់រឿងបានបង្ហាញពីដំណើរផ្សងព្រេងរបស់ ព្រះសង្ឃថាំង ចេង ទៅកាន់ស្រុកកំណើររបស់ខ្លួននៅក្រុងឆាងអាន ដោយសារតែព្រះសង្ឃថាំង ចេង បានយល់សុបិន្តឃើញស្រុកកំណើតរបស់ខ្លួនមានគ្រោះមហន្តរាយ ដែលត្រូវបានបំផ្លាញពីស្វាធំមួយក្បាល។
បន្ទាប់ពីក្រោកពីដំណេក ព្រះសង្ឃថាំង ចេង បានយល់ច្បាស់ថានេះគឺជាហេតុអាក្រក់ ក៏ប្រាប់ទៅដល់សិស្សទាំងបីនាក់ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួនដើម្បីជួយសង្គ្រោះក្រុងឆាងអាន។ ការធ្វើដំណើរទៅកាន់ក្រុងឆាងអានរបស់ព្រះសង្ឃថាំងចេង និងសិស្សពិតជាវែងឆ្ងាយ និងបានជួបឩបសគ្គច្រើន។ តើពួកគេអាចជួយសង្គ្រោះក្រុងឆាងអានបានដែរទេ? តើបញ្ហាអ្វីខ្លះបានរាំងស្ទះដល់ការធ្វើដំណើរមួយនេះ?
រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុងវគ្គ២» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៧:០០ល្ងាច រៀងរាល់ថ្ងៃ ចន្ទ-សុក្រ បន្ទាប់ពីរឿង «នារីទឹកខ្មេះ»៕
ទស្សនាឈុតខ្លី៖
ដោយ៖