© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ៣ថៃ Ice កន្លងមកធ្លាប់តែសម្តែងជាតួសុភាពៗ តែសម្រាប់រឿង «ច្រឡំស្នេហ៍» ឬ Rakkan Tanlawan នាងត្រូវបានអ្នកដឹកនាំរឿងតម្រូវអោយសម្តែងជាតួ Tomboy ទៅវិញ តែទោះបីជាបែបណាការសម្តែងជាតួTomboy គឺជារសជាតិថ្មីមួយសម្រាប់នាង និងមិនចាញ់គ្នាពេលដែលនាងសម្តែងជាតួស្រីសុភាពៗដែរ។
រឿង «ច្រឡំស្នេហ៍» គឺជារឿងបែបកំប្លែង មនោសញ្ចេតនា ដែលតួឯកសម្តែងដោយ Ice (Tul) ចាប់ដៃគូសម្តែងជាមួយ Nine (Meth) និងតម្រូវអោយIce សម្តែងជាតួTomboy ដែលធ្លាប់បានបែកបាក់ស្នេហាជាមួយស្រីៗចំនួនបីនាក់ក្នុងរយៈពេលត្រឹមតែបីឆ្នាំ។ ការបែកបាក់ស្នេហានេះ បានធ្វើអោយTul ខ្លាចរអារនិងចង់ក្លាយជាមនុស្សស្រីដែលមានភាពទាក់ទាញ និងចង់បានសង្សារដែលជាមនុស្សប្រុសវិញម្តង។
មនុស្សប្រុសដំបូងដែលនាងបានលង់ស្រឡាញ់គឺ Suphanut (Daew) ប៉ុន្តែនាងត្រូវបានខកបំណងម្តងទៀតដោយសារតែ Suphanut មានសង្សាររួចទៅហើយ។ Tulគឺជាបុគ្គលិកនៅសួនសត្វមួយកន្លែងចៃដន្យកន្លែងដែលនាងធ្វើការ CEO នៅទីនោះ(Meth) គឺជាមនុស្សដែលនាងធ្លាប់បានស្គាល់ពីមុនមក ប៉ុន្តែស្គាល់ក្នុងកាលៈទេសៈមួយដែលមិនសូវជាល្អប៉ុន្មានព្រោះតែTulធ្លាប់បានដណ្តើមសង្សារពីMethពេលដែលទៅរៀននៅឯក្រៅប្រទេស។ មូលហេតុនេះហើយទើបធ្វើអោយពួកគេទាំងពីរនាក់មិនសូវជាត្រូវគ្នាប៉ុន្មានឡើយ។ ការឈ្លោះប្រកែកគ្នានេះយូរៗទៅបានធ្វើអោយកម្លោះសង្ហារ Meth តាំងចិត្តថានឹងតាមស្រឡាញ់TomboyដូចជាTulអោយទាល់តែបាន។
តើការតាំងចិត្តរបស់Methអាចយកឈ្នះចិត្តTul បានដែរទេ? តើការកែប្រែធម្មជាតិខ្លួនជាស្រីចិត្តជាប្រុសនេះអាចទៅរួចដែរទេ?
រឿង «ច្រឡំស្នេហ៍» ចាប់ផ្តើមចាក់ផ្សាយចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ស្នេហ៍ក្នុងភ្លើងគំនុំ»៕
ទស្សនាឈុតខ្លី៖
ដោយ៖