© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុង «យុទ្ធសាស្ត្របំបែករឿងក្តី» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន កាន់តែជិតចប់ កាន់តែល្អមើលខ្លាំងឡើង ជាមួយនឹងការស្វែងរកភស្តុតាង និងសាក្សី ដើម្បីជួយដល់ហ្គូ ហ្គូ ដែលកំពុងតែជាក់គុកពីបទចោទបានសម្លាប់មនុស្ស។
ការតស៊ូក្តីនេះបានធ្វើអោយម្នាក់ៗប្រឹងប្រែងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តទាំងថ្ងៃទាំងយប់ ព្រោះតែចង់ជួយដល់មិត្តភ័ក្តិរបស់ខ្លួន។ ភស្តុតាងថ្មីៗបានរកឃើញនិងបានដឹងថាតាមពិតទៅហ្គូ ហ្គូ មិនបានសម្លាប់ចេននីសទេ អ្នកដែលសម្លាប់ចេននីសគឺជាឪពុករបស់នាងតាយ តៃយិន។ បើទោះបីជាមានភស្តុតាងក្តី ប៉ុន្តែតាយ តៃយិន នៅតែអាចការពារខ្លួនបាន នឹងត្រូវបានដោះលែងបណ្តោះអាសន្ន។
ក្នុងយុទ្ធនាការនេះដែរ បានធ្វើអោយមានអ្នកបាត់ខ្លួនគឺ Never ដែលត្រូវបានប៉ូលីសសន្និដ្ឋានថាបានស្លាប់បាត់ទៅហើយ ដោយសារតែនាងចង់ទៅរកកាំភ្លើងដែលតាយ តៃយិនលាក់ទុក រួចក៏មានការប្រតាយប្រតប់ជាមួយតាយ តៃយិន បណ្តាលអោយធ្លាក់ចូលទៅក្នុងសមុទ្រ។ ចំណែកបងសាហាវ ក៏ត្រូវឡានបើកបុកបាក់ជើងទាំងសង្ខាង។ រឿងក្តីរបស់ហ្គូហ្គូក៏មិនទាន់ចប់ តើអ្នកក្លាហានខ្វាក់ នឹងត្រូវដោះស្រាយបែបណា បើអ្នកដែលនៅជិតខ្លួនត្រូវបានតាយ តៃយិន និងបក្សពួកកម្ចាត់គ្រប់គ្នាបែបនេះ? បើតាមភាពវ័យឆ្លាតរបស់អ្នកក្លាហានខ្វាក់តើអាចដោះស្រាយរឿងក្តីនេះបានដែរទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «យុទ្ធសាស្ត្របំបែករឿងក្តី» នៅថ្ងៃស្អែកនេះដែលជាភាគបញ្ចប់ នៅវេលាម៉ោង ១១:០០-១២:០០ថ្ងៃ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖