ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍»

០៥ តុលា ២០១៨

រឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍» គឺជាវគ្គទី៦ហើយ ក្នុងចំណោម​កាមទេពទាំង៨ ចំណែកតួឯកប្រុស ស្រីក្នុងរឿងនេះគឺ Nuttanicha សម្តែងជា Milin ចាប់ដៃគូជាមួយ Paking សម្តែងជាតួ Saran។ រឿងនេះតម្រូវអោយ Milin សម្តែងជាតួអ្នកក្រ ដែលត្រូវរស់នៅជាមួយអ៊ំប្រុស និងអ៊ំស្រីដែលមានជម្ងឺប្រចាំកាយ និងត្រូវរកលុយជាច្រើនដើម្បីទប់ទល់ថ្លៃព្យាបាលពួកគាត់ និងការចំណាយផ្សេងៗទៀត។

Milin ក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនស្វែងរកគូ Cupid Hut ផងដែរ ដែលត្រូវតែសម្រេចបំណងរបស់អ្នកដែលបានមកដាក់ពាក្យរកគូនៅក្នុងហ៊ុនដែលនាងធ្វើការ។ ចំណែកSaran គឺជាគ្រូពេទ្យធ្មេញម្នាក់ដែលមានរូបរាងសង្ហារ និងមានចិត្តល្អ ប៉ុន្តែSaran និង Milin មិនសូវត្រូវគ្នាប៉ុន្មានទេ ព្រោះតែSaran មិនចូលចិត្តរឿងចាប់គូអោយគ្នា។ ពេលដែលពួកគេទាំងពីរឈ្លោះគ្នាបែបនេះ ទើបធ្វើអោយមានរឿងរ៉ាវជជាច្រើនបានកើតឡើង និងបានអោយពួកគេបានយល់ពីចិត្តគ្នាបន្តិចម្តងៗ រហូតបានធ្វើអោយលង់ស្រឡាញ់គ្នាទាំងមិនដឹងខ្លួន។

ចាក់ផ្សាយថ្ងៃទី  ១០ ខែតុលា ឆ្នាំ២០១៨ 
វេលាម៉ោង ៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ
តួសម្តែង៖ Nuttanicha និង Paking

Copyright © 2017 PNN TV. All Rights Reserved.