© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនមួយចំនួនប្រហែលជាខកខានមិនបានទៅទស្សនាភាពយន្តល្បីៗនៅតាមបណ្តារោងភាពយន្តទេ ដោយសារអ្នកខ្លះមិនសូវមានពេលវេលាគ្រប់គ្រាន់ ឬក៏អ្នកខ្លះមិនចង់ចេញក្រៅផ្ទះជាដើម។
ក្នុងខែតុលានេះភាពយន្តល្បីៗដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនមានដូចជា រឿង អ៊ូខុង ចាក់ផ្សាយនៅថ្ងៃទី០៧ តុលា ឆ្នាំ២០១៨ រឿង កងកម្លាំងពិសេស ចាក់ផ្សាយនៅថ្ងៃទី១៤ តុលា ២០១៨ រឿង ទ្វារយ័ន៨ទិស ចាក់ផ្សាយនៅថ្ងៃទី២១ តុលា ២០១៨ និងរឿង មហន្តរាយនៅអាមេរិក ចាក់ផ្សាយនៅថ្ងៃទី២៨ តុលា ២០១៨។
ទាំងបួនរឿងខាងលើសុទ្ធសឹងតែជារឿងល្បីៗ និងមានអ្នកចូលទស្សនាច្រើនសម្បើមក្នុងអំឡុងពេលចាក់បញ្ចាំងនៅក្នុងរោងភាពយន្តទាំងនៅក្នុងស្រុក និងក្រៅស្រុក។
ពេលនេះទស្សនិកជននឹងបានទស្សនារឿងទាំងអស់នេះនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១២:០០-២:០០រសៀល និងត្រូវចាក់ផ្សាយឡើងវិញនៅថ្ងៃសៅរ៍ វេលាម៉ោង១២:០០-២:០០រសៀលដូចគ្នា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់៕
ទស្សនាឈុតពិសេសសូមចុច៖
ដោយ៖