ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគខ្មែរ «សមុទ្រទឹកភ្នែក»

០៥ តុលា ២០១៨

ខ្លឹមសារសំខាន់​នៅក្នុងរឿងនេះ​គឺផ្តោតទៅលើខ្សែជីវិត​របស់ នាងសូរិយា ដែលស្ថិតក្នុង​ជីវភាពក្រីក្រលំបាក ថែមទាំងមានម្តាយឈឺ​ទៀតផង។ ដោយមានរូបសម្ផស្សស្រស់ស្អាត​នាងសូរិយាត្រូវបានបុរសៗ​ក្នុងភូមិស្ទើរតែគ្រប់គ្នា​ចាប់ចិត្តស្រឡាញ់នាង មានទាំងកម្លោះ ពោះម៉ាយ និងអ្នកដែលមានប្រពន្ធកូនហើយ ក៏លួចស្រឡាញ់នាងដែរ។

ក្នុងនោះកូនប្រុស​របស់ម្ចាស់បំណុលនាង​ក៏លង់និងសម្រស់នាង​ដកចិត្តមិនរួច។ ថ្ងៃមួយនាងសូរិយា​បានជួបជាមួយស្ត្រីចំណាស់ម្នាក់ ដោយបានលួងលោមនាង​អោយទៅភ្នំពេញ និងសន្យាថាជួយរកកាងារធ្វើអោយនាង។ សូរិយាហេតុតែចង់បានលុយក៏សុខចិត្តទៅភ្នំពេញ តែមិនដឹងថាស្រ្តីចំណាស់នោះគឺជាមេបន និងមានបំណងបោកយក​នាងទៅលក់ឡើយ។

ភារក្សគឺជាកូនអ្នកមានម្នាក់នៅភ្នំពេញ ដែលតែងតែដើរលេងផឹកស៊ីសប្បាយ និងប្តូរស្រីគ្រប់ម៉ូត។ យប់មួយសូរិយាត្រូវបានស្រីចំណាស់នោះនាំយកទៅអោយបម្រើភារក្ស។ បន្ទាប់ពីយប់នោះ សូរិយាពិតជាគួរអោយអាណិត និងបានរៀបរាប់រឿងរ៉ាវទាំងអស់អោយភារក្សបានដឹង ភារក្សមានចិត្តអាណិតសូរិយា ក៏ព្រមផ្តល់ប្រាក់មួយចំនួនអោយទៅសូរិយា និងបានលស់នាងពីមេបនដើម្បីអោយនាងមានសេរីភាពវិញ។ តើខ្សែជីវិតរបស់សូរិយាបន្ទាប់ពីត្រឡប់ទៅកាន់ស្រុកកំណើតវិញ និងមានរឿងអ្វីកើតឡើង? តើនាងអាចពុះពាររាល់ឧបសគ្គដែលបានមកយាយីជីវិតនាងបានដែរទេ? 

ចាក់ផ្សាយ៖ ថ្ងៃទី២១ ខែកកញ្ញា ឆ្នាំ២០១៨ 
វេលាម៉ោង ៧:៥០-៩:០០ យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ 
តួសម្តែង៖ លោកអ៊ិន សុធា កញ្ញា ឌុច លីដា លោក ប៉ែន ភ័ក្ត្រសុធារិទ្ធ កញ្ញា ម៉ៃយ៉ា

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.