ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «ដែនដីជំរុំចិត្ត»

០៥ តុលា ២០១៨

រឿង«ដែនដីជំរុំចិត្ត» រៀបរាប់ពីការគ្រប់គ្រងនរគរ របស់ក្សត្រជំនាន់ក្រោយ និងព្យាយាមធ្វើគ្រប់បែបយ៉ាង​ដើម្បីការពារទឹកដីកំណើតរបស់ខ្លួន ប៉ុន្តែនគរមួយៗ​មានវិធីក្នុងការគ្រប់គ្រង​ផ្សេងៗពីគ្នា។ ព្រះអង្គសុខៈវង្ស គឺជាខ្សែរាជវង្ស​នៃនគរឈាងប្រាក់ខាំ ដែលត្រូវបាន​ព្រះបិតាបញ្ជូនអោយទៅរៀន​នៅប្រទេសសិង្ហបុរី​តាំងពីអាយុ១០ឆ្នាំមកម្ល៉េះ ដូច្នេះការគ្រប់គ្រង​របស់ព្រះអង្គ​គឺបែបទាន់សម័យ និងមិនរើសអើង​ជាតិសាសន៍ឡើយ។ 

ដោយឡែកនរគរឈាងងឹន ដែលមាន ព្រះអង្គ សេន អ៊ីនថៈជាស្តេច គឺជានរគរដែល​ប្រកាន់ជាតិសាសន៍ និងមិនអនុញ្ញាតិអោយ​ជាតិសាសន៍ដទៃចូលមក​ក្នុងទឹកដីខ្លួនបានឡើយ ថែមទាំងមានបំណង​អោយនរគរធំៗ​ផ្សេងទៀតទទួលស្គាល់ថា​ខ្លួនធ្វើនេះពិតជាត្រឹមត្រូវ។ ក្សត្រសេន អ៊ីនថៈ មានបុត្រីពីរព្រះអង្គ​ដែលពោរពេញដោយ​រូបសម្រស់ស្រស់ស្អាត ទីមួយព្រះនាង ម៉ែន មឿង និងទីពីរព្រះនាងម៉ិញ ឡា ថែមទាំងមានបុត្រាមួយអង្គទៀតគឺ ព្រះអង្គ ណ មឿង ដែលជាបងប្អូនបង្កើតជាមួយព្រះនាង ម៉ែន មឿង។ 

នៅថ្ងៃមួយព្រះអង្គសុខៈវង្ស​បានយាងទៅចូលរួម​ក្នុងពិធីបុណ្យសព​នៅឯនគរឈាងងឹន ក៏បានជួបជាមួយព្រះនាង ម៉ែន មឿន និងបានមានចិត្តស្រឡាញ់ចំពោះព្រះនាង ដំបូងឡើយព្រះនាងមិនបានមានចិត្តទៅលើព្រះអង្គវិញទេ ប៉ុន្តែទង្វើល្អៗជាច្រើនរបស់ព្រះអង្គសុខៈវង្សបានធ្វើអោយព្រះនាងមានចិត្តស្រឡាញ់ចំពោះទ្រង់វិញ។ ស្របពេលនោះដែរ ព្រះនាងម៉ិញឡា ក៏បានចាប់ចិត្តទៅលើព្រះអង្គសុខៈវង្សដូចគ្នា និងបានដឹងថាព្រះនាងម៉ែន មឿនក៏មានចិត្តទៅលើព្រះអង្គសុខៈវង្សទើបប្រើល្បិចដើម្បីបាននៅជិតព្រះអង្គ និងបានប្រាប់ព្រះអង្គថាតាមពិតទៅព្រះនាងម៉ែន មឿនមិនចេះមានស្នេហាទេ អ្វីៗដែលព្រះនាងធ្វើគឺសុទ្ធតែដើម្បីប្រទេសជាតិទាំងអស់។ តើស្នេហារវាងព្រះអង្គមួយ ព្រះនាងពីរ នឹងត្រូវដោះស្រាយបែបណា? 
តើអ្វីៗដែលព្រះនាងម៉ែន មឿងធ្វើសុទ្ធតែដើម្បីប្រទេសជាតមែនឬ? 

ចាក់ផ្សាយ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ 
វេលាម៉ោង ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ
តួសម្តែង៖ Taew, Mew និង Mark Print

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.