ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគ TVB «យុទ្ធសាស្ត្របំបែករឿងក្តី»

០៤ តុលា ២០១៨

រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ត្រូវបានផ្ទុះខ្លាំង​កាលពីពាក់កណ្តាលឆ្នាំ២០១៧ ដោយសាតែសាច់រឿងល្អ និងមានតារាល្បីៗចូលរួមសម្តែងដូចជា៖ Vincent Wong, Sisley Choi, Ali Lee, Owen Cheung, Tracy Chu រួមនឹងតារាល្បីៗ​ប្រចាំប៉ុស្តិ៍ TVB ហុងកុងជាច្រើនរូបទៀត។ 
រឿងមួយនេះ​ពាក់ព័ន្ធនឹងច្បាប់ ឧក្រិដ្ឋកម្ម ស៊ើបអង្កេត ធ្វើអោយសាច់រឿងប្រទាក់ក្រឡា បង្កើតបានជាចម្ងល់ច្រើនរាប់មិនអស់។

ដោយសារតែ​គ្រោះថា្នក់ចរាចរបានធ្វើអោយ San-hap(Vincent Wong) បាត់បង់ភ្នែករបស់គាត់ទាំងពីរ នឹងត្រូវបានគេមើលងាយ។ ប៉ុន្តែទោះបីជាបែបណាគាត់​នៅតែមិនចុះចាញ់ និងបានព្យាយាមក្លាយជា​មេធាវីម្នាក់បើទោះបីជាគាត់​ពិការភ្នែកក៏ដោយ។ San Hap ក៏មានមិត្តភ័ក្តិពីរនាក់ទៀតដែល​ម្នាក់គឺជាអ្នកស៊ើបអង្កេត Kuk Yat-Ha(Owen Cheung) និងម្នាក់ទៀត​គឺជាអ្នកនាយកប្រតិបត្តិផ្នែកច្បាប់ ChiuChing-Mui (Sisley Choi) ពួកគេទាំងបីនាក់គឺជាមិត្តភ័ក្តិនឹងគ្នា​និងអាចពឹងពាក់គ្នា​ទៅវិញទៅមកបាន។ ពួកគេទាំងបីនាក់បាន​សហការគ្នាដើម្បីរកយុត្តិធម៍​ដល់អ្នកទន់ខ្សោយ និងអ្នកក្រីក្រជាដើម។

ប៉ុន្តែយុទ្ធនាការរបស់ពួកគេទាំងបីនាក់នេះ​ពិតជាមិនមានភាពរលូនឡើយ ព្រោះត្រូវមានរឿងក្តីជាច្រើន​ដែលតម្រូវអោយពួកគេ​ត្រូវដោះស្រាយ។ ចង់ដឹងថាតើពួកគេ អាចដោះស្រាយរឿងក្តីនីមួយៗដោយវិធីណា? តើនឹងមានយុទ្ធសាស្ត្របែបណា​ដើម្បីសម្រេចគោលដៅរបស់ពួកគេ? 

ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ 
វេលម៉ោង១១:០០-១២:០០ថ្ងៃត្រង់
តួសម្តែង៖ Vincent Wong, Sisley Choi, Ali Lee, Owen Cheung, Tracy Chu

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.