ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគ TVB «នារីទឹកខ្មេះ»

០៤ តុលា ២០១៨

«នារីទឹកខ្មេះ» រៀបរាប់ពីពីរនាក់ម្តាយនិងកូន Cho Tsing ចុងឈីង (Myolie Wu) និងម្ដាយរបស់នាងឈ្មោះ Cho Cho Bi Yue (Gigi Wong) បានបន្លំធ្វើជាអ្នកកែសម្ភស្ស ដើម្បីបានកម្រៃខ្លះ សម្រាប់ធ្វើដំណើរ​ពីស្រុកមួយទៅស្រុកមួយទៀត​ដើម្បីស្វែងរកឪពុករបស់នាង ឈ្មោះCho Tai Kung(Koo Koon Chun)

អំឡុងពេលតាមរកឪពុក ចុងឈីង បានបាក់ចិត្តស្រឡាញ់ Tsin Tung ឈីង ទុង (Him Law) ដែលជាកូនអ្នកមានម្នាក់ក្នុងស្រុក ដោយគ្រួសាររបស់ ឈីង ទុងគឺជាអ្នកលក់ទឹកខ្មេះដ៏ល្បីមួយ។ ក្រោយមក Cho Tsing ចុងឈីង (Myolie Wu) ក៏បានរៀបការជាមួយគ្នា។ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នា រហូតធ្វើអោយអ្នកបម្រើផ្ទាល់ខ្លួនរបស់ ឈីង ទុង ច្រណែន ព្រោះនាងក៏មានចិត្តស្រឡាញ់លើឈីងទុងដែរ នាងក៏បានព្យាយាមរកគ្រប់វិធីដើម្បីបំបែកបំបាក់ពួកគេទាំងពីរនាក់។ 

តើស្នេហារបស់គេទាំងពីរនាក់អាចនឹងឈានដល់ចំណុចបែកបាក់គ្នាដែរទេ? តើពួកគេនឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? 

ចាក់ផ្សាយ៖ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ 
វេលាម៉ោង៖ ៥:០០-៦:០០ រៀងរាល់ថ្ងៃចន្ទ-សុក្រ
តួសម្តែង៖ Myolie Wu, Gigi Wong, Him Law

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.