ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «ស្នេហ៍ក្នុងភ្លើងគំនុំឈាម»

០៤ តុលា ២០១៨

ចំពោះសាច់ រឿង «ស្នេហ៍ក្នុងភ្លើងគំនុំឈាម» គឺជារឿងដែលពោរពេញដោយ​គំនុំរវាងពីរគ្រួសារ​ដែលពិបាកដោះស្រាយ ធ្វើអោយក្មេងជំនាន់ក្រោយ​មិនអាចបំភ្លេចបាន និងធ្វើអោយមានគំនុំ បង្កើតជាសត្រូវ។ រឿងរ៉ាវបានកើតឡើង​កាលពីជំនាន់ ប៉ារបស់យ៉ាដា (Noon) និងប៉ារបស់ឆាគ្រីត (Ken) ដែលកាលណោះពួកគាត់​គឺជាមិត្តភ័ក្តិនិងគ្នា និងមានក្រុមហ៊ុនជាមួយគ្នា ប៉ុន្តែដោយប៉ារបស់យ៉ាដា​បានប្រើល្បិច ទើបធ្វើអោយប៉ារបស់ឆាគ្រីត​ត្រូវជាប់ឃុំឃាំង។

អស់រយៈពេលជាច្រើនឆ្នាំ​កន្លងផុតទៅ ឆាគ្រីតក៏បានប្រើល្បិច​ជាស្រឡាញ់ប្អូនស្រីរបស់យ៉ាដា និងបានកំណត់ថ្ងៃរៀបការជាមួយគ្នា ប៉ុន្តែថ្ងៃរៀបការមកដល់​ឆាគ្រីតមិនបានមានវត្តមានក្នុងពិធីមង្គលទេ ព្រោះគេចង់អោយគ្រួសាររបស់យ៉ាដា​ទទួលរងការអាម៉ាស់។ ហេតុការណ៍នេះបានធ្វើអោយយ៉ាដាមិនស្រណុកចិត្ត និងខឹងឆាគ្រីតយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមក​ពួកគេទាំងពីរនាក់ក្លាយជាសត្រូវនឹងគ្នា និងបានប្រើគ្រប់ល្បិចដើម្បីជាការសងសឹក។ តើទំនាស់ឆ្លងជំនាន់រវាងគ្រួសារទាំងពីរត្រូវដោះស្រាយបែបណា? 

ចាក់ផ្សាយ៖  ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ 
វេលាម៉ោង៖ ១២:០០-១៣:០០ រៀងរាល់ថ្ងៃចន្ទ-សុក្រ។
តួសម្តែង៖ Noon និង Ken

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.