ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍»

០៤ តុលា ២០១៨

រឿង «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍» បង្ហាញពីជីវិតរបស់ Nan ដែលមិនធ្លាប់មានសង្សារ ឬមិនដែលទុកចិត្តលើបុរសណាឡើយ ដោយសារតែយាយ និងម្តាយរបស់នាងតែងតែ​ខ្លាចប្រុសៗធ្វើបាបចិត្តកូន និងចៅរបស់គាត់ សូម្បីតែការធ្វើដំណើរទៅធ្វើការ​ក៏ត្រូវបានហាមឃាត់មិនអោយចេញទៅ​ពីព្រលឹមពេកដែរ បើទោះបីជាផ្ទះនៅឆ្ងាយ​ពីកន្លែងធ្វើការ​យ៉ាងណាក៏ដោយ។ ក៏ព្រួយបារម្ភរបស់ពួកគាត់​បានធ្វើអោយរាំងស្ទះ​ដល់កាងារ និងបិះត្រូវបណ្តេញចេញពីធ្វើការ​ទៀតផង។

មូលហេតុនេះហើយ ទើបថៅកែរបស់នាងបានអោយនាងទៅនៅខុនដូរបស់ខ្លួនជាមួយមិត្តភ័ក្តិពីរនាក់ផ្សេងទៀត ដែលនៅជិតក្រុមហ៊ុន។ខណៈ Nan រើទៅនៅខុនដូ នាងបានជួបជាមួយបុរសម្នាក់​ដែលនៅបន្ទប់ជិតគ្នាគឺ Art អ្នកទាំងពីរមិនសូវត្រូវគ្នាប៉ុន្មានទេ ដោយសារតែ Nan ធ្លាប់ឃើញស្រីក្មេងជាច្រើន​តែងតែចេញចូលបន្ទប់ Art ជាញឹកញាប់ ធ្វើអោយនាងគិតថា Art គឺជាព្រាននារី និងតែងតែប្រើលុយដើម្បីទាក់ទាញ​ស្រីក្មេងទាំងនោះ។

ប៉ុន្តែថ្ងៃមួយក្រុមហ៊ុនរបស់Nan បានសម្រេចចិត្តទទួលយកាងារពីប្អូនស្រីរបស់Art ដើម្បីស្វែងរកសង្សារអោយបងប្រុសខ្លួន ហើយអ្នកដែលត្រូវធ្វើជាសង្សាររបស់ArtនោះគឺNan។ តើអ្នកទាំងពីរអាចនឹងប្រឈមមុខជាមួយគ្នាដោយរបៀបណា? តើArtពិតជាព្រាននារីមែនទេ? 

ចាក់ផ្សាយ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ 
វេលាម៉ោង៖ ៩:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ
តួសម្តែង៖ Rittapinun និង Mettarikanon 

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.