ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

ទីបំផុតរឿង «ល្បិចក្នុងរាជវាំងវគ្គ២» បានប្រែសម្រួល​និងបញ្ចូលសម្លេង​ជាភាសាខ្មែរហើយ

០៤ តុលា ២០១៨

រឿងភាគហុងកុង ដែលល្បីខ្លាំងកាល​ពីដើមឆ្នាំ២០១៨ «ល្បិចក្នុងរាជវាំងវគ្គ២» ដែលទស្សនិកជន​កំពុងតែទន្ទឹងរង់ចាំ​ក្នុងការប្រែសម្រួល​និងបញ្ចូលសំលេង​ជាភាសារខ្មែរ ពេលនេះបានមកដល់ហើយ ដែលនឹងត្រូវចាក់ផ្សាយ​ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់

រឿង «ល្បិចក្នុងរាជវាំងវគ្គ២» នេះដែរបានពង្រីកភាពល្បីល្បាញរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សាំងហ្គាពួរ ចិន តៃវ៉ាន់ អូស្ត្រាលី ដែលប្រទេសទាំងនេះបានចាក់ផ្សាយក្នុងខែឩសភាដំណាលគ្នា ដោយឡែកប្រទេសកម្ពុជាយើងនឹងត្រូវចាក់ផ្សាយក្នុងខែតុលានេះហើយ។ 

រឿងដ៏ល្បីល្បាញមួយនេះចូលរួមសម្តែងដោយ តារាល្បីៗប្រចាំប៉ុស្ត៍TVB ដូចជា៖ Nacy wu, Annie Liu, Steven Ma, Kenneth Ma, Edwin Siu, Chrissie Chau, Alice Chan, Jacqueline Wong, Susan Tse, និង Candy Lo។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា ជាមួយនឹងការបញ្ចូលសម្លេងជាភាសាខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.