ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

ភីអិនអិន​បង្ហាញចំណងជើង រឿងភាគថៃ​ថ្មីមួយទៀត បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍»

០៤ តុលា ២០១៨

កាលពីពេលថ្មីៗនេះ​ស្ថានីយទូរទស្សន៍ភីអិនអិន បានបង្ហាញចំណងជើង​រឿងភាគថៃថ្មីមួយទៀតគឺ រឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍» នៅលើកញ្ចក់ទូរទស្សន៍ និងក្នុងហ្វេសប៊ុគផេកផ្លូវការរបស់ខ្លួន PNN Drama Fan Club ដែលនឹងត្រូវចូលខ្លួនបង្ហាញជូនទស្សនិកជន​បន្ទាប់ពី រឿង «កាមទេពស្នេហ៍ វគ្គរនាំងស្នេហ៍» ដែលកំពុងតែចាក់ផ្សាយ​រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់។ 

រឿង «កាមទេពស្នេហ៍ វគ្គល្បែងស្នេហ៍» គឺជាវគ្គទី៦ហើយ ក្នុងចំណោមកាមទេពទាំង៨ ចំណែកតួឯកប្រុស ស្រីក្នុងរឿងនេះគឺ Nuttanicha សម្តែងជា Milin ចាប់ដៃគូជាមួយ Paking សម្តែងជាតួ Saran។ រឿងនេះតម្រូវអោយ Milin សម្តែងជាតួអ្នកក្រ ដែលត្រូវរស់នៅជាមួយអ៊ំប្រុស និងអ៊ំស្រីដែលមានជម្ងឺប្រចាំកាយ និងត្រូវរកលុយជាច្រើនដើម្បីទប់ទល់ថ្លៃព្យាបាលពួកគាត់ និងការចំណាយផ្សេងៗទៀត។

Milin ក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនស្វែងរកគូ Cupid Hut ផងដែរ ដែលត្រូវតែសម្រេចបំណងរបស់អ្នកដែលបានមកដាក់ពាក្យរកគូនៅក្នុងហ៊ុនដែលនាងធ្វើការ។ ចំណែកSaran គឺជាគ្រូពេទ្យធ្មេញម្នាក់ដែលមានរូបរាងសង្ហារ និងមានចិត្តល្អ ប៉ុន្តែSaran និង Milin មិនសូវត្រូវគ្នាប៉ុន្មានទេ ព្រោះតែSaran មិនចូលចិត្តរឿងចាប់គូអោយគ្នា។ ពេលដែលពួកគេទាំងពីរឈ្លោះគ្នាបែបនេះ ទើបធ្វើអោយមានរឿងរ៉ាវជជាច្រើនបានកើតឡើង និងបានអោយពួកគេបានយល់ពីចិត្តគ្នាបន្តិចម្តងៗ រហូតបានធ្វើអោយលង់ស្រឡាញ់គ្នាទាំងមិនដឹងខ្លួន។ 

រឿង «កាមទេពេស្នេហ៍ វគ្គល្បែងស្នេហ៍» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី  ១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១០:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.