© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្នុងឆ្នាំ២០១៨នេះ រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ទទួលបានជោគជ័យយ៉ាងខ្លាំងដោយសារតែរឿងមួយនេះទទួលបានពានរង្វាន់ជាសាច់រឿងល្អផ្តាច់គេរបស់ហុងកុងក្នុងព្រឹត្តិការណ៍ New York Festival Award 2018 ដែលបានធ្វើអោយរឿងមួយនេះរឹតតែទទួលបានភាពល្បីល្បាញ ស្របពេលដែលតារាសម្តែងក្នុងរឿងនេះភាគច្រើនក៏សុទ្ធសឹងតែទទួលបានពានរង្វាន់ដូចគ្នាក្នុងឆ្នាំ២០១៧។
រឿងមួយនេះទទួលបានភាពល្បីល្បាញដោយសារតែទាំងអ្នកផលិត អ្នកនិពន្ធ អ្នកដឹកនាំរឿង និងតួសម្តែងសុទ្ធសឹងតែជាអ្នកដែលមានបទពិសោធន៍ និងជំនាញ។ អ្នកផលិតរឿងនេះគឺ Lam Chi-wah អ្នកនិពន្ធមានបីរូបគឺ Lau Choi-wan Chan Kei និង Lee Yi-wah អ្នកដឹកនាំសម្តែងមានបីរូបគឺ Lo Chun-wai Lai Kai-yuen និង Chin Wing-chi។
រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ពេលនេះកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក។ ភីអិនអិននឹងនាំយករឿងភាគហុងកុងលំដាប់លេខ១មកចាក់ផ្សាយជូនទស្សនិកជនបានទស្សនា និងផ្តល់ការកម្សាន្តដ៏សំបូរបែប៕
ទស្សនាឈុតពិសេសៗសូមចុច៖
ដោយ៖