© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគហុងកុង ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» បានផ្ទុះការគាំទ្រខ្លាំងក្នុងឆ្នាំ២០១៧ និងបានធ្វើអោយតារាសម្តែងក្នុងរឿងមួយនេះទទួលបានពានរង្វាន់សឹងតែគ្រប់គ្នាក្នុងព្រឹត្តិការណ៍ StarHup TVB Awards 2017 នឹងក្លាយជារឿងភាគដែលមានចំណាត់ថ្នាក់ល្អផ្តាច់គេក្នុងឆ្នាំ២០១៧។
តារាដែលទទួលបានពានរង្វាន់រួមមាន៖ Alie Lee ទទួលបានពានតារាសម្តែងស្រីដែលមានអ្នកគាំទ្រច្រើនបំផុត Vincent Wong ទទួលបានពានតារាសម្តែងប្រុសដែលមានអ្នកគាំទ្រច្រើនបំផុត Sisley Choi និង Tracy Chu ទទួលបានពានតារាសម្តែងស្រីដែលសម្តែងស័ក្តិសមបំផុត Owen Cheung ទទួលបានពានតារាសម្តែងប្រុសតួរងដែលមានអ្នកគាំទ្រច្រើនបំផុត។
រហូតមកដល់ពេលនេះរឿង «យុទ្ធសាស្ត្របំបែករឿងក្តី» បានមកដល់វគ្គល្អមើលហើយ ដោយសារតែមានឈុតឆាកស៊ើបអង្កេត ឈុតឧក្រិដ្ឋកម្ម និងការកាត់ក្តីជាដើម ដែលធ្វើអោយទស្សនិកជនចង់តាមដានគ្រប់ៗគ្នា។ យុទ្ធសាស្ត្របំបែករឿងក្តី ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតពិសេសៗសូមចុច៖
ដោយ៖