© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះកម្មវិធី «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍ភីអិនអិន បានអញ្ជើញតារាសម្តែង អ្នកនិពន្ធក្នុង រឿង «កន្ទោងខៀវ» និងចាងហ្វាងផលិតកម្ម Adcreator ដើម្បីផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងដំណើរការ និងផលលំបាកនៃការថតរឿង«កន្ទោងខៀវ»។
ការផលិតរឿងនេះឡើង ពិតជាមិនងាយស្រួលឡើយសម្រាប់ក្រុមកាងារ ព្រោះរឿងនេះគឺជារឿងបែបបូរាណ ដែលតម្រូវអោយតួសម្តែងទាំងការនិយាយស្តី ទាំងកាយវិការអោយត្រូវនឹងសាច់រឿងបែបបូរាណ ជាពិសេសដោយសារតែរឿងនេះមានលាយឡំជាមួយខ្មោចផងនោះ ទើបត្រូវតម្រូវអោយថតទាំងថ្ងៃ ទាំងយប់ រួមជាមួយការរៀបចំប្លង់ និងទីតាំងថតអោយត្រូវនិងសាច់រឿង។
សម្រាប់ការជ្រើសរើសតួសម្តែងត្រូវបានម្ចាស់ផលិតកម្ម Adcreator លោក អ៊ុង ឌុច សិត្ថាវីរៈ ប្រាប់ថា មូលហេតុដែលលោកសម្រេចចិត្តជ្រើសរើសយក កញ្ញា តូតា និងលោក សុធារិទ្ធ មកសម្តែងជាតួអង្គឯកនេះដែរ ដោយសារតែពួកគេទាំងពីរនាក់ ពិតជាស័ក្តិសម ទាំង មុខមាត់តំណាងអោយខ្មែរ ទាំងសមត្ថភាពខ្ពស់ក្នុងការសម្តែង ព្រោះគ្រប់ឈុតគ្រប់ឆាកពិតជាមិនងាយឡើយ។
ក្នុងកិច្ចសម្ភាសន៍នេះដែរកញ្ញា តូតា បាននិយាយថា មានឈុតខ្លះកញ្ញា ត្រូវថតក្នុងផ្នូរ និងក្នុងវេលាយប់ ដែលធ្វើអោយកញ្ញាពិបាក និងភ័យខ្លាំងមែនទែន។ សម្រាប់តួអង្គប្រុសវិញ ក៏មានផលពិបាកខ្លះដែរក្នុងការសម្តែង ព្រោះលោកត្រូវបញ្ចេញអារម្មណ៍ច្រើនក្នុងមួយរឿងនេះ ពេលខ្លះក៏ត្រូវមានអារម្មណ៍ខុសគ្នាក្នុងពេលតែមួយ ដែលធ្វើអោយលោកពិបាកក្នុងការបត់បែនអារម្មណ៍ភ្លាមៗបែបនេះ។
រឿង «កន្ទោងខៀវ» កំពុងតែចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៧:៥០-៩:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតពិសេសៗសូមចុច៖
ដោយ៖