ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

នារីទឹកខ្មេះ ឬ Lady Sour មិនត្រឹមតែល្បី​នៅហុងកុងទេ​ថែមទាំងល្បី​ដល់ម៉ាឡេស៊ីទៀត

១០ កញ្ញា ២០១៨

ខ្សែភាពយន្តភាគហុងកុង ដែលល្បីល្បាញ​ដល់ក្រៅប្រទេស​ក្នុងអំឡុងឆ្នាំ២០១៤ រឿង «នារីទឹកខ្មេះ» ឬ Lady Sour នឹងត្រូវបង្ហាញវត្តមាន​នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន​នាខែសីហានេះហើយ បន្ទាប់ពីរឿងមួយនេះ​ក៏ធ្លាប់បានចាក់បញ្ចាំង​នៅលើកញ្ចក់ទូរទស្សន៍ 8TV របស់ប្រទេសម៉ាឡេស៊ីក្នុងអំឡុងឆ្នាំ២០១៦។ 

«នារីទឹកខ្មេះ» ប្រជុំសុទ្ធតែតារាល្បីៗជាច្រើនដូចជា៖ Myolie Wu, Ron Ng, Him Law, Eliza Sam និង Jade Leung ជាដើម ដោយពួកគាត់បានចាប់ដៃគ្នាសម្តែងរឿងនេះយ៉ាងល្អឥតខ្ចោះ មានទាំងកំប្លែង មនោសញ្ចេតនា និងកម្សត់ផងដែរ។ 

«នារីទឹកខ្មេះ» រៀបរាប់ពីពីរនាក់ម្តាយនិងកូន Cho Tsing ចុងឈីង (Myolie Wu) និងម្ដាយរបស់នាងឈ្មោះ Cho Cho Bi Yue (Gigi Wong) បានបន្លំធ្វើជាអ្នកកែសម្ភស្ស ដើម្បីបានកម្រៃខ្លះសម្រាប់ធ្វើដំណើរពីស្រុកមួយទៅស្រុកមួយទៀតដើម្បីស្វែងរកឪពុករបស់នាង ឈ្មោះCho Tai Kung(Koo Koon Chun) ។ អំឡុងពេលតាមរកឪពុក ចុងឈីង បានបាក់ចិត្តស្រឡាញ់ Tsin Tung ឈីង ទុង (Him Law) ដែលជាកូនអ្នកមានម្នាក់ក្នុងស្រុក ដោយគ្រួសាររបស់ ឈីង ទុងគឺជាអ្នកលក់ទឹកខ្មេះដ៏ល្បីមួយ។ ក្រោយមក Cho Tsing ចុងឈីង (Myolie Wu) ក៏បានរៀបការជាមួយគ្នា។ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នា រហូតធ្វើអោយអ្នកបម្រើផ្ទាល់ខ្លួនរបស់ ឈីង ទុង ច្រណែន ព្រោះនាងក៏មានចិត្តស្រឡាញ់លើឈីងទុងដែរ នាងក៏បានព្យាយាមរកគ្រប់វិធីដើម្បីបំបែកបំបាក់ពួកគេទាំងពីរនាក់។ 

តើស្នេហារបស់គេទាំងពីរនាក់អាចនឹងឈានដល់ចំណុចបែកបាក់គ្នាដែរទេ? តើពួកគេនឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? 
«នារីទឹកខ្មេះ» នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៥:០០-៦:០០ រៀងរាល់ថ្ងៃចន្ទ-សុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕ 

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.