© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាល្បីៗជាច្រើនដួងរបស់ប៉ុស្តិ៍TVB បានមានវត្តមានក្នុង រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១:០០ថ្ងៃ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «គ្រួសារតៅហ៊ូ»។
រឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ត្រូវបានផ្ទុះខ្លាំងកាលពីពាក់កណ្តាលឆ្នាំ២០១៧ ដោយសាតែសាច់រឿងល្អ និងមានតារាល្បីៗចូលរួមសម្តែងដូចជា៖ Vincent Wong, Sisley Choi, Ali Lee, Owen Cheung, Tracy Chu រួមនឹងតារាល្បីៗប្រចាំប៉ុស្តិ៍TVBហុងកុងជាច្រើនរូបទៀត។ រឿងមួយនេះពាក់ព័ន្ធនឹងច្បាប់ ឧក្រិដ្ឋកម្ម ស៊ើបអង្កេត ធ្វើអោយសាច់រឿងប្រទាក់ក្រឡា បង្កើតបានជាចម្ងល់ច្រើនរាប់មិនអស់។
ដោយសារតែគ្រោះថា្នក់ចរាចរបានធ្វើអោយ San-hap(Vincent Wong) បាត់បង់ភ្នែករបស់គាត់ទាំងពីរ នឹងត្រូវបានគេមើលងាយ។ ប៉ុន្តែទោះបីជាបែបណាគាត់នៅតែមិនចុះចាញ់ និងបានព្យាយាមក្លាយជាមេធាវីម្នាក់បើទោះបីជាគាត់ពិការភ្នែកក៏ដោយ។ San Hap ក៏មានមិត្តភ័ក្តិពីរនាក់ទៀតដែលម្នាក់គឺជាអ្នកស៊ើបអង្កេត Kuk Yat-Ha(Owen Cheung) និងម្នាក់ទៀតគឺជាអ្នកនាយកប្រតិបត្តិផ្នែកច្បាប់ ChiuChing-Mui (Sisley Choi) ពួកគេទាំងបីនាក់គឺជាមិត្តភ័ក្តិនឹងគ្នានិងអាចពឹងពាក់គ្នាទៅវិញទៅមកបាន។ ពួកគេទាំងបីនាក់បានសហការគ្នាដើម្បីរកយុត្តិធម៍ដល់អ្នកទន់ខ្សោយ និងអ្នកក្រីក្រជាដើម។
ប៉ុន្តែយុទ្ធនាការរបស់ពួកគេទាំងបីនាក់នេះពិតជាមិនមានភាពរលូនឡើយ ព្រោះត្រូវមានរឿងក្តីជាច្រើនដែលតម្រូវអោយពួកគេត្រូវដោះស្រាយ។ ចង់ដឹងថាតើពួកគេ អាចដោះស្រាយរឿងក្តីនីមួយៗដោយវិធីណា? តើនឹងមានយុទ្ធសាស្ត្របែបណាដើម្បីសម្រេចគោលដៅរបស់ពួកគេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «យុទ្ធសាស្ត្របំបែករឿងក្តី» ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលម៉ោង១១:០០ថ្ងៃ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖