© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ប្រឡូកចូលក្នុងវិស័យសិល្បៈអស់ជា២០ឆ្នាំ និងបានថតរឿងជិត៤០រឿងមកហើយ ជាលើកទីមួយដែល noon បានចាប់ដៃគូសម្តែងជាមួយ Ken ក្នុងរឿងភាគថៃថ្មីដែលមានចំណងជើងថា «ស្នេហ៍ក្នុងភ្លើងគំនុំឈាម» ឬ Ra Rerng Fai ហើយរឿងមួយនេះនឹងត្រូវមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី០៥ ខែកញ្ញានេះតទៅ។
ការចាប់ដៃគូសម្តែងជាមួយ Ken ជាលើកដំបូងនេះដែរ Noon ត្រូវបានអ្នកដឹកនាំរឿងយល់ថាជាដៃគូ និងជាតួដែលស័ក្តិសមបំផុតសម្រាប់រឿងមួយនេះ ទាំងអត្តចរឹត ទាំងទឹកមុខ និងទាំងការសម្តែងជាដើម។ ចំពោះសាច់រឿង «ស្នេហ៍ក្នុងភ្លើងគំនុំឈាម» គឺជារឿងដែលពោរពេញដោយគំនុំរវាងពីរគ្រួសារដែលពិបាកដោះស្រាយ ធ្វើអោយក្មេងជំនាន់ក្រោយមិនអាចបំភ្លេចបាន និងធ្វើអោយមានគំនុំ បង្កើតជាសត្រូវ។
រឿងរ៉ាវបានកើតឡើងកាលពីជំនាន់ ប៉ារបស់យ៉ាដា (Noon) និងប៉ារបស់ឆាគ្រីត (Ken) ដែលកាលណោះពួកគាត់គឺជាមិត្តភ័ក្តិនិងគ្នា និងមានក្រុមហ៊ុនជាមួយគ្នា ប៉ុន្តែដោយប៉ារបស់យ៉ាដាបានប្រើល្បិច ទើបធ្វើអោយប៉ារបស់ឆាគ្រីតត្រូវជាប់ឃុំឃាំង។ អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ ឆាគ្រីតក៏បានប្រើល្បិចជាស្រឡាញ់ប្អូនស្រីរបស់យ៉ាដា និងបានកំណត់ថ្ងៃរៀបការជាមួយគ្នា ប៉ុន្តែថ្ងៃរៀបការមកដល់ឆាគ្រីតមិនបានមានវត្តមានក្នុងពិធីមង្គលទេ ព្រោះគេចង់អោយគ្រួសាររបស់យ៉ាដាទទួលរងការអាម៉ាស់។ ហេតុការណ៍នេះបានធ្វើអោយយ៉ាដាមិនស្រណុកចិត្ត និងខឹងឆាគ្រីតយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់ក្លាយជាសត្រូវនឹងគ្នា និងបានប្រើគ្រប់ល្បិចដើម្បីជាការសងសឹក។ តើទំនាស់ឆ្លងជំនាន់រវាងគ្រួសារទាំងពីរត្រូវដោះស្រាយបែបណា?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍ក្នុងភ្លើងគំនុំឈាម» ចាក់ផ្សាយចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២:០០-១៣:០០ រៀងរាល់ថ្ងៃចន្ទ-សុក្របន្ទាប់ពីរឿង «ស្នេហ៍ឆ្ងាយវេហា»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖