© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «ស្នេហ៍ឆ្ងាយវេហា» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន កំពុងតែទាញចំណាប់អារម្មណ៍ទស្សនិកជនអោយតាមដានសាច់រឿងកាន់តែខ្លាំង ដោយសារតែផែនការប្តីប្រពន្ធបម្រុងរបស់ឈីន និងនីត។
ពួកគេទាំងពីរនាក់បានសម្រេចចិត្តរៀបការជាប្តីប្រពន្ធជាមួយគ្នា ក៏ដោយសារតែមានតម្រូវការរៀងខ្លួន។ នីតចង់បានលុយមួយចំនួនដើម្បីទិញផ្ទះបន្ទាប់ពីប៉ារបស់នាងបានចាកចេញពីមន្ទីរពេទ្យវិញ ចំណែកឯឈីនវិញដោយសារតែម្តាយបង្ខំអោយរៀបការជាមួយនារីដែលខ្លួនមិនស្រឡាញ់ ទើបព្រមប្រគល់លុយដើម្បីទិញផ្ទះ និងចេញថ្លៃព្យាបាលជំងឺប៉ារបស់នីតតែត្រូវមានលក្ខខណ្ឌដោះដូរដោយការរៀបការក្លែងក្លាយ។
ការរៀបការនេះ ឈីនចង់អោយក្លាយជាការពិតព្រោះតែគេមានចិត្តស្រឡាញ់ទៅលើនីត ប៉ុន្តែនីតមិនដែលមានចិត្តស្រឡាញ់លើឈីនឡើយ ការរៀបការរបស់ពួកគេទាំងពីរនាក់ គឺជាការរៀបការក្លែងក្លាយ និងដោយសារតែមានមូលហេតុរៀងខ្លួន។ បើទោះបីជាព្យាយាមបិតបាំងពីការរៀបការក្លែងក្លាយក៏ពិតមែន ប៉ុន្តែម្នាក់ៗមិនគិតទេថាពួកគេទាំងពីរនាក់ពិតជាចង់រៀបការដោយការស្រឡាញ់ចិត្តនិងចិត្ត តែពួកគេគិតថាដោយសារតែនីតចង់បានលុយពីឈីនតែប៉ុណ្ណោះ។ ការរៀបការនេះដែរ ក៏មិនបានទទួលស្គាល់ពីម្តាយរបស់ឈីនដែរ ដោយសារតែឈីនមិនរៀបការជាមួយកូនមិត្តភ័ក្តិរបស់ខ្លួន ដែលបានរៀបចំទុក។ តើការរៀបការក្លែងក្លាយរបស់ពួកគេអាចលាក់បាំងបានយូរប៉ុណ្ណា? តើពួកគេនឹងមានវិធានការបែបណាទៀត ដើម្បីអោយអ្នកគ្រប់គ្នាជឿថាពួកគេរៀបការដោយចិត្តនិងចិត្ត?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍ឆ្ងាយវេហា» ចាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖