© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃរឿង «ស្អប់ព្រោះស្រឡាញ់» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ រហូតមកដល់ពេលនេះជិតចូលដល់ទីបញ្ចប់ហើយ។ ដោយឡែកខ្សែភាពយន្តបន្ទាប់ដែលនឹងត្រូវចាក់ផ្សាយបន្តគឺរឿងភាគហុងកុង «គ្រួសារតៅហ៊ូ» ដែលជារឿងបែបកំប្លែង និងមនោសញ្ចេតនា។
គ្រួសារតៅហ៊ូ គឺជារឿងភាគមួយដែលធ្វើអោយទស្សនិកជន និងអ្នកគាំទ្រជាច្រើននៅហុងកុង និយាយតៗគ្នាពីភាពកំប្លែង និងសមត្ថភាពសម្តែងរបស់តួអង្គនីមួយៗ ដែលពួកគាត់សុទ្ធតែជាអ្នកសម្តែងកំពូលប្រចាំប៉ុស្តិ៍TVB ជាពិសេសគឺលោកស្រី Sit Nancy និង Lai Chris ដែលពួកគាត់ទាំងពីរនាក់សម្តែងជាតួម្តាយក្មេក និងកូនប្រសារ នៅក្នុងរឿងមួយនេះ ហើយតែងតែមានជម្លោះជាមួយគ្នា ព្រោះតែពួកគាត់មានផ្នត់គំនិតផ្សេងពីគ្នា។
លោកស្រី Siu Sau King (Sit Nancy) គឺជាអ្នកគ្រប់គ្រងទូទៅក្នុងរោងចក្រតៅហ៊ូអស់បីជំនាន់មកហើយ។ គាត់មិនដែលចង់កែប្រែនូវអ្វីដែលជាទម្លាប់ចាស់បូរាណឡើយ បើទោះបីជាមានការពន្យល់ប្រាប់ពីអ្នកដែលមានជំនាញបែបណាក៏ដោយ ជាហេតុនាំអោយរោងចក្រតៅហ៊ូមួយនេះ ស្ទើតែរលំ។ បន្ទាប់ពីកូនស្រីរបស់លោកស្រីនាង Siu Sau King ( Tong Roxanne) បានរៀបការជាមួយ Wong Siu Ming (Lai Chris) រួចហើយគេក៏ចង់អោយម្តាយក្មេកផ្លាស់ប្តូផ្នត់គំនិត ចាប់យកអ្វីដែលថ្មីៗ និងទាន់សម័យវិញ ដើម្បីស្តាររោងចក្រតៅហ៊ូអោយរីកចម្រើនឡើងវិញ។ប៉ុន្តែលោកស្រី Siu Sau King មិនព្រមស្តាប់ និងមានៈជាមួយកូនប្រសារ រហូតធ្វើអោយកើតរឿងឡើង មានទាំងកំប្លែង និង ទុក្ខសោកជាដើម។
តើទំនាស់រវាងកូនប្រសារ និងម្តាយក្មេក អាចដោះស្រាយដោយរបៀបណា?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «គ្រួសារតៅហ៊ូ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ តទៅ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ- សុក្រ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖