ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨

រឿងភាគ TVB រឿង «គ្រួសារតៅហ៊ូ»

០៦ សីហា ២០១៨

គ្រួសារតៅហ៊ូ គឺជារឿងភាគមួយដែល​ធ្វើអោយទស្សនិកជន និងអ្នកគាំទ្រ​ជាច្រើននៅហុងកុង និយាយតៗគ្នាពីភាពកំប្លែង និងសមត្ថភាពសម្តែង​របស់តួអង្គនីមួយៗ ដែលពួកគាត់សុទ្ធតែ​ជាអ្នកសម្តែងកំពូល​ប្រចាំប៉ុស្តិ៍TVB ជាពិសេសគឺលោកស្រី Sit Nancy និង Lai Chris ដែលពួកគាត់ទាំងពីរនាក់សម្តែងជាតួម្តាយក្មេក និងកូនប្រសារ នៅក្នុងរឿងមួយនេះ ហើយតែងតែមានជម្លោះជាមួយគ្នា ព្រោះតែពួកគាត់មានផ្នត់គំនិតផ្សេងពីគ្នា។ 

លោកស្រី Siu Sau King (Sit Nancy) គឺជាអ្នកគ្រប់គ្រងទូទៅក្នុងរោងចក្រតៅហ៊ូអស់បីជំនាន់មកហើយ។ គាត់មិនដែលចង់កែប្រែនូវអ្វីដែលជាទម្លាប់ចាស់បូរាណឡើយ បើទោះបីជាមានការពន្យល់ប្រាប់ពីអ្នកដែលមានជំនាញបែបណាក៏ដោយ ជាហេតុនាំអោយរោងចក្រតៅហ៊ូមួយនេះ ស្ទើតែរលំ។ បន្ទាប់ពីកូនស្រីរបស់លោកស្រីនាង Siu Sau King (Tong Roxanne) បានរៀបការជាមួយ Wong Siu Ming (Lai Chris) រួចហើយគេក៏ចង់អោយម្តាយក្មេកផ្លាស់ប្តូផ្នត់គំនិត ចាប់យកអ្វីដែលថ្មីៗ និងទាន់សម័យវិញ ដើម្បីស្តាររោងចក្រតៅហ៊ូអោយរីកចម្រើនឡើងវិញ។ប៉ុន្តែលោកស្រី Siu Sau King មិនព្រមស្តាប់ និងមានៈជាមួយកូនប្រសារ រហូតធ្វើអោយកើតរឿងឡើង មានទាំងកំប្លែង និង ទុក្ខសោកជាដើម។

តើទំនាស់រវាងកូនប្រសារ និងម្តាយក្មេក អាចដោះស្រាយដោយរបៀបណា?
តួសម្តែង៖ Lai Chris (Wong Siu Mi) និង Tong Roxanne (Szeto Nam)
ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៨ តទៅ វេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ- សុក្រ។

Copyright © 2017 PNN TV. All Rights Reserved.