ថ្ងៃពុធ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគ TVB រឿង «យុទ្ធសិល្ប៍ជីកុង»

៣១ កក្កដា ២០១៨

រឿង «យុទ្ធសិល្ប៍ជីកុង» រៀបរាប់ពីព្រះសង្ឃមួយអង្គ​ ព្រះនាមថាជីកុង និង ដៃគូជម្លោះឆ្លងជាតិ រាហ៊ូ អ្នកទាំងពីរបានមានរឿងឈ្លោះប្រកែកជាមួយគ្នានៅឋានទេវតា ហើយក៏ត្រូវទទួលពិន័យពីព្រះម៉ែគង់ ស៊ីអ៊ីម ដោយត្រូវធ្លាក់មកនៅឋានកណ្តាល និងត្រូវសាងតែអំពើល្អ បើមិនដូច្នោះទេ ពួកគេទាំងពីរនាក់នឹងត្រូវកើតជាសត្វគ្រប់ៗជាតិ។

នៅឋានកណ្តាល ជីកុង បានសាងតែអំពើល្អនិងបានជួយដល់មនុស្សដែលមានទុក្ខគ្រប់គ្នា និងបានជួបជាមួយនារីស្មោះស្នេហ៍ម្នាក់ទៀតផង។ ដោយឡែករាហ៊ូវិញ ហេតុតែកំហឹងខ្លួនកាលនៅជាទេវតា បានធ្វើអោយរាហ៊ូចេះតែតាមរករឿង ជីកុង មិនចេះចប់។ តើអ្នកទាំងពីរអាចបានទៅកាន់ឋានទេវតាវិញដែរទេ? តើគំនុំរវាងអ្នកទាំងពីរនឹងត្រូវដោយស្រាយដោយរបៀបណា? 

ចាក់ផ្សាយ៖ ចាប់ពីថ្ងៃទី០១ រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច  

Copyright © 2017 PNN TV. All Rights Reserved.