© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង«ម្ចាស់ក្សត្រីការពារជាតិ» ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច នឹងត្រូវមកដល់ទីបញ្ចប់នាថ្ងៃនេះហើយ បន្ទាប់ពីមានរឿងរ៉ាវជាច្រើនបានកើតឡើង។
កាលពីម្សិលម៉ិញនេះ ទស្សនិកជនបានទស្សនារួចមកហើយពីការប្រើល្បិចរបស់យ៉ាងជីងដែលបានប្រើល្បិចគ្រប់បែបយ៉ាងដើម្បីចង់ដណ្តើមរាជ្យ ដោយដាក់កំហុសទៅលើអ្នកម្នាងខាងកើតថាជាអ្នកប្រើថ្នាំអោយអ្នកម្នាងខាងលិចរលូតកូន ប៉ុន្តែធាតុពិតនោះគឺយឹងក្វាន់ជាអ្នកធ្វើទាំងអស់។ លើសពីនេះថែមទាំងបានចោទអ្នកម្នាងខាងកើតថាមានសាហាយជាមួយជេយិនដែលជាមេទ័ពដោយបានរៀបចំផែនការអោយពួកគេទាំងពីរនាក់បានជួបគ្នា ហើយព្យាយាមចាប់កំហុស។
ព្រះអង្គម្ចាស់បានចាញ់បោកល្បិចកល្បរបស់យឹងក្វាន់ និងមានការអាក់អន់ព្រះទ័យយ៉ាងខ្លាំង ព្រោះមិននឹកស្មានថានារីដែលព្រះអង្គស្រឡាញ់ខ្លាំង បែរជាក្បត់និងព្រះអង្គបែបនេះ ក៏បានចេញបញ្ជារអោយសម្លាប់អ្នកម្នាងខាងកើត និងមេទ័ព ដោយអោយផឹកស្រាដើម្បីសម្លាប់ខ្លួន។
ពេលដែលអ្នកម្នាងខាងកើតបានសោយស្រានោះហើយ អ្នកម្នាងក៏ធ្វើទុក្ខភ្លាមៗ ជាហេតុធ្វើអោយយឹងក្វាន់គិតថាអ្នកម្នាងពិតជាស្លាប់ ហើយក៏បានរៀបចំនូវផែនការក្បត់បន្តទៀត។
តើផែនការរបស់យឹងក្វាន់បានទទួលជោគជ័យដែរទេ?
តើអ្នកម្នាងខាងកើតពិតជាស្លាប់មែនទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនាភាគបញ្ចប់នៃរឿង «ម្ចាស់ក្សត្រីការពារជាតិ» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ៥:០០-៦:០០ល្ងាចនេះ៕
ទស្សនាឈុតខ្លីៗល្ងាចនេះ៖
ដោយ៖