ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨

រឿងភាគខ្មែរ «កន្ទោងខៀវ»

២៤ កក្កដា ២០១៨

«កន្ទោងខៀវ» គឺជារឿងភាគខ្មែរ​ដែលបង្ហាញពី​មនោសញ្ចេតនាស្នេហា ភ័យ រន្ធត់ ព្រឺព្រួចនិងការចងគំនុំ។ រឿងមួយនេះត្រូវបានដំណាលតៗគ្នាមកថា មានបុរសម្នាក់ឈ្មោះថានាយ ចាន់ (សុធារិទ្ធ) ដែលជាអ្នកមានទ្រព្យសម្បត្តិ និងមានរូបរាងសង្ហារ ដែលជាបំណងប្រថ្នាសម្រាប់នារីគ្រប់ៗរូប។ ថ្ងៃមួយនៅក្នុងភូមិបានរៀបចំពិធីចេញព្រះវស្សា បានធ្វើអោយនាយចាន់បានជួបជាមួយ នាងខៀវ (ម៉ាក់ សែនសូនីតា) ហើយក៏បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក ប៉ុន្តែត្រូវបានឪពុកម្តាយទាំងសង្ខាងរារាំងមិនអោយជួបគ្នាឡើយ។

ទោះបីជាបែបណាអំណាចស្នេហារបស់ពួកគេទាំងពីរពិតជាគ្មានអ្នកណាម្នាក់អាចរារាំងបានឡើយ ដោយពួកគេទាំងពីរនាក់សុខចិត្តលួចរត់ជាមួយគ្នា រហូតនាងខៀវមានផ្ទៃពោះជាមួយនាយចាន់។ នៅថ្ងៃដែលនាងខៀវឈឺពោះឆ្លងទន្លេ ចាន់មិនបាននៅជិតនាងខៀវទេ ដោយមានធុរៈរវល់ទៅរកស៊ីឆ្ងាយ។ ជាអកុសលនាងខៀវមិនអាចឆ្លងទន្លេបានក៏បណ្តាលអោយស្លាប់ក្នុងថ្ងៃនោះតែម្តង។ ចុះតើចាន់នឹងមានអារម្មណ៍បែបណាប្រសិនបើដឹងថាប្រពន្ធនឹងកូនបានស្លាប់ទៅហើយ? តើនាងខៀវអាចទៅចាប់ជាតិដែរទេ បើពេលដែលនាងស្លាប់ គឺស្លាប់ទាំងបិតភ្នែកមិនជិតបែបនេះ? 

ចាក់ផ្សាយចាប់ពីវេលាម៉ោង ៧:៥០-៩:០០យប់  រៀងរាល់ថ្ងៃចន្ទ-ពុធ
តួសម្តែង៖ ម៉ាក់ សែនសូនីតា និង ប៉ែន ភ័ក្រ្តសុធារិទ្ធ

Copyright © 2017 PNN TV. All Rights Reserved.