© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ ភ្លើងស្នេហ៍ ភ្លើងឬស្យា ឬ Plerng Boon ជារឿងភាគដែលធ្លាប់បានទាក់ទាញអ្នកទស្សនាភ្លូកទឹកភ្លូកដីកាលពីឆ្នាំ១៩៩៥ ដែលកាលណោះតួឯកប្រុស ស្រីក្នុងរឿងនេះគឺអ្នកនាង Anne Thongprasom និង លោក Chatchai Plengpanich។ រហូតមកដល់ឆ្នាំ២០១៧ រឿងមួយនេះត្រូវបានផលិតឡើងវិញដោយប្រជុំសុទ្ធតែតារាល្បីៗដូចជា៖ Pong Nawat (Rerk), Jennie (Rerng), Bella Ranee (Pimala), Louis Scott (Terdpan)។
«ភ្លើងស្នេហ៍ ភ្លើងឬស្យា» រៀបរាប់ពីមិត្តភ័ក្តិពីរនាក់គឺ Pimala (Bella) និង Rerng (Jennie) ដែលបានស្គាល់គ្នាតាំងតែពីនៅតូច រៀននៅសាលាជាមួយគ្នា ផ្ទះនៅជិតគ្នា ប៉ុន្តែRerng តែងតែច្រណែននិងPim។ ថ្ងៃមួយRerg (Pong) បានរើមកនៅផ្ទះក្បែរ Rerng និង Pim ពួកគេទាំងបីនាក់ក៏បានស្គាល់គ្នា Rerng និង Rerk បានក្លាយជាសង្សារនឹងគ្នា ប៉ុន្តែRerng មិនសូវជាយកចិត្តទុកដាក់ជាមួយ Rerk ទេ ព្រោះតែនាងជាស្រីដែលចូលចិត្តសំភារៈនិយម តែRerk មិនមែនជាអ្នកមាន ដូច្នេះមិនអាចបំពេញចិត្តនាងបានទេ។ ថ្ងៃមួយRerng បានជួបជាមួយTerd (Luis) ដែលជាកូនអ្នកមានម្នាក់ Rerng ក៏បានសុំបែកជាមួយRerk ដើម្បីរៀបការជាមួយTerd រឿងនេះបានធ្វើអោយRerk ខកបំណងជាខ្លាំង។ ជីវិតរៀបការរបស់Rerng មិនបានមានសេចក្តីសុខដូចការគិតឡើយ ព្រោះបន្ទាប់ពីការហើយ Terd រកស៊ីខាតជាហេតុធ្វើអោយTerdត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ដែលមានដើម្បីសងបំណុល។
Pim និង Rerk ក៏បានក្លាយជាអ្នកយល់ចិត្តគ្នារហូតធ្វើអោយពួកគេមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ ពួកគេក៏បានរៀបការជាមួយគ្នា ប៉ុន្តែក្រោយពីរៀបការហើយ វត្តមានរបស់Rerng ក៏បានចូលមកក្នុងជីវិតពួកគេជាថ្មីម្តងទៀត បន្ទាប់ពីRerng បានលែងលះគ្នាជាមួយTerd។ គោលបំណងរបស់Rerng គឺចូលមកដើម្បីទាមទារយក Rerk ត្រឡប់មកវិញ ដោយបានប្រើគ្រប់ល្បិចកល្ប។
តើRerk និង Pim អាចរក្សារចំណងអាពាហ៍ពិពាហ៍របស់ពួកគេបានទេ?
សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្លើងស្នេហ៍ ភ្លើងឬស្យា» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១0:០០យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ បន្ទាប់ពីរឿង «ឡិបឡប់ត្រឡប់វិញ្ញាណ»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖