ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨

រឿងភាគថៃ «ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង»

១៧ កក្កដា ២០១៨

«ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» រៀបរាប់រឿងរ៉ាវរបស់ Logan (Bomb) ជាថៅកែនៅហុងកុង ដែលបានបាត់បង់ការចងចាំបន្ទាប់ពីមានក្រុមអន្ធពាលមួយក្រុមតាមសម្លាប់ និងវៃអោយរបួសត្រង់ក្បាលជាច្រើនរួចយកទៅបោះចោលនៅគំនរសម្រាម។ ជួនជាចៃដន្យ Chamin (Ice) ជាអ្នកគ្រូពេទ្យបានដើរទៅប្រទះឃើញ Loganដួលសន្លប់ នាងក៏បានជួយសង្គ្រោះLogan អោយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីLoganបានដឹងខ្លួនវិញ គេក៏បាត់ការចងចាំទាំងអស់។ 

ក្នុងជីវិតដែលបាត់ការចងចាំបែបនេះ Logan ត្រូវបានមើលថែរយ៉ាងដិតដល់ពី Chamin រហូតធ្វើអោយពួកគេបានដុះពន្លកស្នេហា។ ប៉ុន្តែថ្ងៃមួយLogan ក៏បានជួបជាមួយនិងមិត្តចាស់របស់គេគឺ Danis ប៉ុន្តែLogan មិនបានចងចាំថា Denis គឺជាអ្នកណាទេ និងបានប្រតាយប្រតប់គ្នា រហូតធ្វើអោយLogan ត្រូវរបួសត្រង់ក្បាលម្តងទៀត និងបានធ្វើអោយការចងចាំរបស់គេត្រឡប់មកសភាពដើមវិញ ប៉ុន្តែLoganមិនបានចងចាំChaminដែលជាមិត្តស្រីរបស់គេឡើយ។ តើ Logan អាចចាំការស្រលាញ់របស់គាត់ចំពោះ Chamin ទេ?

ចាក់ផ្សាយចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ។
តួសម្តែង៖ Bomb និង Ice

ទស្សនាឈុតខ្លីសូមចុច៖ 

Copyright © 2017 PNN TV. All Rights Reserved.