ថ្ងៃពុធ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «កាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍»

១៧ កក្កដា ២០១៨

រឿងកាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍ រៀបរាប់ពីយុទ្ធនាការស្វែងរកគូ ដោយសារតែ Karageade (Nichari) បានសន្យាជាមួយមិត្តក្នុងក្រុមកាមទេពផ្សេងទៀត ថានឹងរកគូអោយបានក្នុងរយៈពេលតែមួយឆ្នាំ ដើម្បីទទួលបានលុយជាងបីម៉ឺនដូល្លារ។ បន្ទាប់ពីបានសន្យារួចហើយ Karageade ក៏ពិបាកចិត្តខ្លះដែរ ដោយសារតែមិនដឹងថាតើត្រូវរកគូដោយវិធីណា។ ប៉ុន្តែជាសំណាងល្អនាងក៏បានជួបជាមួយបុរសសង្ហាម្នាក់គឺ Daniel (Indy Intad) ពួកគេទាំងពីរនាក់ក៏បានលង់ស្រឡាញ់គ្នាទៅវិញទៅមក។

Daniel គឺជាប៉ូលីសអន្តរជាតិសម្ងាត់ម្នាក់ ដែលបានបញ្ជូនមកស៊ើបអង្កេតនៅប្រទេសថៃដើម្បីរកជនឧក្រិដ្ឋដែលបាននាំស្រីៗយកទៅលក់នៅប្រទេសបារាំង ហើយបុរសសង្ហារម្នាក់នេះក៏បានលាក់ពីប្រវត្តិរបស់ខ្លួន ព្រោះដើម្បីងាយស្រួលក្នុងការស្វែងរកឧក្រិដ្ឋជន សូម្បីតែKarageade ក៏ត្រូវបានលាក់ពីរឿងនេះដូចគ្នា។ តើបន្ទាប់ពីKarakeadeបានដឹងពីរឿងនេះ នាងនឹងត្រូវសម្រេចចិត្តបែបណា? នៅស្រឡាញ់ឬក៏បញ្ឈប់? 

ចាក់ផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ។
តួសម្តែង៖ Nichari សម្តែងជាមួយ Indy Intad

Copyright © 2017 PNN TV. All Rights Reserved.