© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ៣ថៃ កញ្ញា Nichari ធ្លាប់តែសម្តែងជាតួអង្គស្លូត សុភាព តែរឿង «កាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍» ឬ Loop Korn Kamathep នាងបានសម្តែងជាតួអង្គកាច ឆ្នាស់ និងពូកែវៃថែមទៀតផង។
ការសម្តែងជាតួអង្គឆ្នាស់ឆ្នើម និងចេះវៃនេះ គឺជាលើកដំបូងសម្រាប់នាង ហើយនាងបានធ្វើអោយអ្នកគាំទ្ររបស់ខ្លួនទទួលបានចំណីអារម្មណ៍ថ្មី ប្លែក និងមានការគាំទ្រច្រើន បើទោះបីជាលើកដំបូងក្តី។
«កាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍» តម្រូវអោយ Nichari (Karageade) ចាប់ដៃគូសម្តែងជាមួយ Indy Intad (Daniel)។ រឿងមួយនេះគឺជាវគ្គទី៤ ស្ថិតក្នុងចំណោមរឿងកាមទេពស្នេហ៍ទាំងប្រាំបី ដែលបីវគ្គមុនបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរួចមកហើយ។
បន្ទាប់ពីបានចាក់បញ្ចាំងចប់ពីមួយរឿងទៅមួយរឿង បានធ្វើអោយទស្សនិកជនជក់ចិត្ត ចង់ទស្សនា និងទន្ទឹងរង់ចាំវគ្គថ្មីៗជាបន្តទៀត។
រឿងកាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍ រៀបរាប់ពីយុទ្ធនាការស្វែងរកគូ ដោយសារតែ Karageade (Nichari) បានសន្យាជាមួយមិត្តក្នុងក្រុមកាមទេពផ្សេងទៀត ថានឹងរកគូអោយបានក្នុងរយៈពេលតែមួយឆ្នាំ ដើម្បីទទួលបានលុយជាងបីម៉ឺនដូល្លារ។ បន្ទាប់ពីបានសន្យារួចហើយ Karageade ក៏ពិបាកចិត្តខ្លះដែរ ដោយសារតែមិនដឹងថាតើត្រូវរកគូដោយវិធីណា។ ប៉ុន្តែជាសំណាងល្អនាងក៏បានជួបជាមួយបុរសសង្ហាម្នាក់គឺDaniel (Indy Intad) ពួកគេទាំងពីរនាក់ក៏បានលង់ស្រឡាញ់គ្នាទៅវិញទៅមក។ Daniel គឺជាប៉ូលីសអន្តរជាតិសម្ងាត់ម្នាក់ ដែលបានបញ្ជូនមកស៊ើបអង្កេតនៅប្រទេសថៃដើម្បីរកជនឧក្រិដ្ឋដែលបាននាំស្រីៗយកទៅលក់នៅប្រទេសបារាំង ហើយបុរសសង្ហារម្នាក់នេះក៏បានលាក់ពីប្រវត្តិរបស់ខ្លួន ព្រោះដើម្បីងាយស្រួលក្នុងការស្វែងរកឧក្រិដ្ឋជន សូម្បីតែKarageade ក៏ត្រូវបានលាក់ពីរឿងនេះដូចគ្នា។ តើបន្ទាប់ពីKarakeadeបានដឹងពីរឿងនេះ នាងនឹងត្រូវសម្រេចចិត្តបែបណា? នៅស្រឡាញ់ឬក៏បញ្ឈប់?
បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «កាមទេពស្នេហ៍ វគ្គប្រជែងស្នេហ៍» នឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បន្ទាប់ពីរឿង កាមទេពស្នេហ៍ វគ្គកំណើតស្នេហ៍តាមអនឡាញ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖