ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

រកឃើញអ្នកមានសំណាង​ទទួលសំបុត្រ​ចូលរួមព្រឹត្តិការណ៍ «ជំនួបតារាភីអិនអិន២០១៨» ហើយ

០៩ កក្កដា ២០១៨

បន្ទាប់ពីមានការ​លេងហ្គេមនៅលើ​ទំព័រហ្វេសប៊ុគ​របស់ភីអិនអិន Pnn-Tv Cambodia ដើម្បីទទួលបានសំបុត្រចូលរួមព្រឹត្តិការណ៍ «គម្រប់ខួប៣ឆ្នាំរបស់ភីអិនអិន» ក្នុងកម្មវិធី «ជំនួបតារាភីអិនអិន២០១៨» រយៈពេលមួយសប្តាហ៍ ឥឡូវនេះអ្នកដែលឈ្នះបានរកឃើញហើយ។

លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុគរបស់ភីអិនអិន Pnn-Tv Cambodia ដើម្បីស្វែងរកឈ្មោះអ្នកមានសំណាងទាំងអស់។ អ្នកដែលឈ្នះអាចទៅទទួលសំបុត្រ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៣:០០រសៀល។ សម្រាប់ព័ត៌មានផ្សេងៗអាចទាក់ទងតាមរយៈលេខទូរសព្ទ ០១០ ៤៥ ៦៥ ៨៨។ 

កម្មវិធី «ជំនួបតារាភីអិនអិន២០១៨» ក្នុងព្រឹត្តិការណ៍ «គម្រប់ខួប៣ឆ្នាំ» របស់ភីអិនអិន នឹងមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង តារាសម្តែង តារាកំប្លែងកម្ពុជាល្បីៗជាច្រើនរូប រួមជាមួយកំពូលតារាសម្តែងដ៏ល្បីនៃប្រទេសថៃកញ្ញា បេឡា រ៉ានី ដែលពួកគាត់ នឹងមកលេងហ្គេមសប្បាយៗ ច្រៀងចម្រៀង ហើយក៏មានការថតរូបអនុស្សាវរីយ៍ទៀតផង។ 

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តិ៍ទៅនៅថ្ងៃពុធទី ១១ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ៤:០០រសៀល នៅផ្សារទំនើបអ៊ីអនសែនសុខ ជាន់ទី៣៕ 

Copyright © 2017 PNN TV. All Rights Reserved.