© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីចាក់ផ្សាយរឿង «បុព្វេសន្និវាស» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន សង្កេតឃើញថា ទស្សនិកជនជាច្រើនបានតាមដានទស្សនារឿងមួយនេះមិនដាច់ភាគ ដោយសារតែមានការបកប្រែជាភាសារខ្មែរ និងពេលវេលាចាក់ផ្សាយល្អនៅ ចន្លោះម៉ោង ៦ល្ងាច និងម៉ោង ១០យប់ រៀងរាល់ថ្ងៃចន្ទ-សុក្រ។
ចំណែកសំខាន់មួយដែលអាចធ្វើអោយរឿងមួយនេះអាចទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនច្រើនគឺការបញ្ចូលសំលេងពោរពេញដោយសមត្ថភាពខ្ពស់ និងមានបច្ចេកទេសពិសេសពីក្រុមបញ្ចូលសំលេងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន បូករួមរូបភាពច្បាស់ត្រជាក់ភ្នែក ទើបធ្វើអោយរឿងនេះល្អមើល និងរស់រវើក។
ទស្សនិកជនដែលបានទស្សនារឿង «បុព្វេសន្និវាស» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនបានដឹងរួចមកហើយពីការបញ្ចូលសំលេងគ្រប់តួអង្គទាំងអស់ក្នុងរឿងមួយនេះ តែអ្វីដែលគួរអោយចាប់អារម្មណ៍គឺការបញ្ចូលសំលេងតួឯកស្រីនាង ការ៉ាកេត និងនាង កេតស៊ូរ៉ាង ដែលទាំងពីរនាក់នេះដើរតួពីរខុសគ្នា ដូច្នេះការបញ្ចូលសំលេងក៏ត្រូវធ្វើអោយដូចតួក្នុងរឿង មានទាំងឈុតកាច ឈុតស្លូត និងកំប្លុកកំប្លែងជាដើម។ ចង់ដឹងថាតើអ្នកបញ្ចូលសំលេងគាត់ជាអ្នកណា?និងមានភាពប៉ិនប្រសប់បែបណា?
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖