© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ និងនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតកញ្ញា បេឡា រ៉ានី នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធី «ជំនួបតារាភីអិនអិន២០១៨» ក្នុងព្រឹត្តិការណ៍គម្រប់ ខួប៣ឆ្នាំ។ មុនមកជួបប្រិយមិត្តកម្ពុជាតារាស្រីរូបនេះ ក៏បានធ្វើខ្លីបវីដេអូខ្លីមួយដែលជាសារផ្ញើដល់អ្នកគាំទ្រនៅកម្ពុជាទាំងអស់អោយមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ដោយបង្ហាញទឹកមុខសប្បាយរីករាយ និងរំភើបផងដែរ។
កញ្ញា បេឡា រ៉ានី នឹងមកកាន់ប្រទេសកម្ពុជាអមជាមួយការនាំយកនូវការសម្តែងពិសេសៗ មានទាំងការច្រៀង និងលេងហ្គេមជាមួយប្រិយមិត្តកម្ពុជា ដើម្បីបង្កើតនូវអនុស្សាវរីយ និងការចងចាំដ៏ល្អជាមួយអ្នកគាំទ្ររបស់ខ្លួន។
ក្រៅពីកញ្ញា បេឡារ៉ានី នៅក្នុងកម្មវិធីនេះ ក៏នៅមានវត្តមានរបស់តារាកម្ពុជាជាច្រើនរូបចូលរួមផងដែរ មានទាំងតារាសម្តែង តារាចម្រៀង និងតារាកំប្លែង។ ពួកគាត់នឹងធ្វើអោយព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយ។
ព្រឹត្តិការណ៍ «ជំនួបតារាភីអិនអិន២០១៨» នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ នៅអ៊ីអនសែនសុខ ជាន់ទី៣ ចាប់ពីវេលាម៉ោង ៣:០០រសៀលតទៅ៕
ទស្សនាវីដេអូខ្លីបរបស់បេឡា៖
ដោយ៖