ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

ភីអិនអិន​នឹងផ្តល់ជូនសំបុត្រជាច្រើន​ចូលរួមទស្សនា​ព្រឹត្តិការណ៍ «ជំនួបតារាភីអិនអិន២០១៨»

០៥ កក្កដា ២០១៨

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទស្សនិកជន និងអ្នកគាំទ្រនៅកម្ពុជានឹងបានជួបជាមួយតារាសម្តែងថៃ បេឡា រ៉ានី និងតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនផ្សេងទៀតក្នុងព្រឹត្តិការណ៍ «ជំនួបតារាភីអិនអិន២០១៨»។ 

មានប្រិយមិត្តជាច្រើនចង់ចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីបានជួបផ្ទាល់ជាមួយតារាក្នុងដួងចិត្តរបស់ខ្លួន ដោយមានអ្នកខ្លះចង់ជួបតារាថៃ និងអ្នកខ្លះចង់ជួបតារាកម្ពុជា។ 
ហេតុដូចនេះទើប ភីអិនអិនបង្កើតកម្មវិធីលេងហ្គេមកម្សាន្ត ដើម្បីអោយអ្នកគាំទ្រអាចទទួលបានសំបុត្រចូលរួមទស្សនាព្រឹត្តិការណ៍មួយនេះ។ 

ប្រិយមិត្តអាចតាមដានរាល់ការផុសពីរបៀបលេងហ្គេមនៅលើទំព័រហ្វេសប៊ុគរបស់ភីអិនអិន Pnn-TV Cambodia ដែលនឹងផ្តើមផុស ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់របៀបនៃការលេងហ្គេមនេះដែរ នឹងផ្តល់ជូនផ្សេងៗគ្នា អាស្រ័យទៅលើថាតើតារារូបណា ឬក៏រឿងភាគមួយណាដែលប្រិយមិត្តចង់ជួប និងចូលចិត្តទស្សនា។

សម្រាប់អ្នកឈ្នះរង្វាន់ និងរាល់ព័ត៌មានលម្អិតផ្សេងៗសូមតាមដានទំព័រហ្វេសប៊ុគភីអិនអិន Pnn-TV Cambodia ឬអាចទាក់ទងតាមរយៈលេខទូរសព្ទ ០៨១ ៥៦ ២៩ ៥៦, ០៨១ ៥៦ ២២ ៥៦ នៅរៀងរាល់ម៉ោងធ្វើការ។ 

«ជំនួបតារាភីអិនអិន២០១៨» នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៣:០០រសៀល នៅផ្សារទំនើបអ៊ីអនសែនសុខ ជាន់ទី៣៕

Copyright © 2017 PNN TV. All Rights Reserved.