© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលពីឆ្នាំ២០១៦ កញ្ញា បេឡា រ៉ានី បានមកកាន់ទឹកដីនៃប្រទេសកម្ពុជាម្តងរួចមកហើយ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមកាងារនៃ ស្ថានីយទូរទស្សន៍ភីអិនអិន និងអ្នកគាំទ្ររបស់ខ្លួនយ៉ាងច្រើនកុះករ តាមរយៈការអញ្ជើញពីស្ថានីយទូរទស្សន៍ភីអិនអិន។
ដើម្បីអបអរក្នុងឱកាសគម្រប់ ខួប៣ឆ្នាំ របស់ស្ថានីយទូរទស្សន៍ភីអិនអិនក្នុងឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិ៍ទៅ នាថ្ងៃទី ១១ ខែកក្កដា ខាងមុខ ភីអិនអិនបានសហការជាមួយក្រុមហ៊ុន Smart Axiata នឹងអញ្ជើញកញ្ញា បេឡា មកជួបប្រិយមិត្តកម្ពុជាជាថ្មីម្តងទៀតក្នុងកម្មវិធី
«ជំនួបតារាភីអិនអិន២០១៨» ដោយនឹងនាំយកនូវអ្វីដែលពិសេសៗជាងលើកមុន មកជូនប្រិយមិត្តកម្ពុជានៅ ទីតាំងសាលផ្សារទំនើបអ៊ីអនសែនសុខ ជាន់ទី៣។
ក្រៅពីបានជួបផ្ទាល់ជាមួយកញ្ញា បេឡា ប្រិយមិត្តនឹងបានជួបជាមួយតារាសម្តែង និងតារាចម្រៀងកម្ពុជាដូចជា៖ វ៉ៃហាំង យូប៊ីន អេតវីន ណារ៉ា ជីមមី Peth Mai ឌីឌី និងតារាល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនផ្សេងទៀត រួមទាំងក្រុមតារាចម្រៀង Original Song Small World Small Band និងបានផ្ទុះសំណើចជាមួយយតារាកំប្លែងពីររូបគឺ នាយក្រិន និង កញ្ញាប្រិមប្រិយ។
វត្តមានរបស់កញ្ញា បេឡា ជាលើកទីពីរនេះស្របពេលដែលរឿងភាគថៃដ៏ល្បី «បុព្វេសន្និវាស» ដែលកញ្ញា បេឡា សម្តែងជាតួឯកកំពុងតែ ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០-៧:០០យប់ និងម៉ោង ១០:០០-១១:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងមួយរឿងទៀតគឺរឿង «ភ្លើងស្នេហ៍ ភ្លើងឬស្យា» ដែលនឹងត្រូវចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខ៕
ដោយ៖