ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨

រឿងភាគថៃ «បុព្វេសន្និវាស»

០២ កក្កដា ២០១៨

«បុព្វេសន្និវាស» គឺជាខ្សែភាពយន្តបែបកំប្លែង មនោសញ្ចេតនា លាយឡំជាមួយនឹងមន្តអាគម ហើយក៏បង្ហាញពីស្នេហាឆ្លងសម័យ ពីសម័យកាលបច្ចុប្បន្ន ត្រឡប់ទៅសម័យកាលបូរាណ ដែលនៅក្នុងខ្សែភាពយន្តនេះតម្រូវអោយបេឡា សម្តែងជាតួអង្គពីរផ្សេងគ្នា មួយជាតួអង្គស្លូត និងជានិស្សិត(កេត ស៊ូរ៉ាង) ចំណែកមួយវិញទៀតជាតួអង្គកាច(ការ៉ាកេត)។

ការ៉ាកេតគឺជាកូនដែលកំព្រាឪពុកម្តាយរស់នៅក្នុងសម័យអយុធ្យា ហើយឪពុករបស់នាងគឺជាមិត្តជិតស្និទ្ធបំផុតរបស់ឪពុក ម៉ឺន ដោយសារតែមិត្តភាពទើបសម្រេចចិត្តថាប្រសិនបើមានកូនម្នាក់ជាប្រុស ម្នាក់ជាស្រី ត្រូវតែបានរៀបការនិងគ្នា។ ដោយសារមូលហេតុនេះហើយ ទើបឪពុករបស់ម៉ឺន សម្រេចយកនាង ការ៉ាកេត មកនៅផ្ទះជាមួយបន្ទាប់ពីម្តាយ ឪពុករបស់នាងបានស្លាប់បាត់ទៅ។ ប៉ុន្តែ ម៉ឺន មិនបានពេញចិត្តជាមួយនាងឡើងដោយហេតុថានាងជាស្រីមានពុតត្បុត និងមានចិត្តកំណាច។ ថ្ងៃមួយដោយសារតែទង្វើរអាក្រក់ការ៉ាកេត ក៏ត្រូវបានស្លាប់ក្រោមមន្តគ្រឹស្នាកាលី។ បន្ទាប់ពីស្លាប់វិញ្ញារបស់ការ៉ាកេត ក៏បានទៅអន្ទោង កេតស៊ូរ៉ាង ដែលនៅសម័យបច្ចុប្បន្នអោយមកចូលក្នុងរូបរបស់នាង នឹងបានផ្តាំអោយកេតស៊ូរ៉ាងព្យាយាមធ្វើតែអំពើល្អ និងធ្វើបុណ្យឧទ្ទិសដល់នាង ដើម្បីអោយនាងបានរួចផុតពីទារុណកម្ម ហើយក៏ដើម្បីអោយអ្នកជុំវិញខ្លួនគិតថានាងក៏ជាមនុស្សល្អម្នាក់។ 

តួសម្តែង៖ Bella សម្តែងជា ការ៉ាកេត& កេស៊ូរ៉ាង
Pope សម្តែងជា ភីមឿង
ចាក់ផ្សាយ៖ វេលាម៉ោង ៦:០០-៧:០០ល្ងាច និង ម៉ោង១០:០០នាទីយប់-១១:០០នាទីយប់ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ៕

Copyright © 2017 PNN TV. All Rights Reserved.