ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩

រឿងភាគ TVB រឿង «ម្ចាស់ក្សត្រីការពារជាតិ»

០២ កក្កដា ២០១៨

«ម្ចាស់ក្សត្រីការពារជាតិ» គឺជាប្រភេទរឿងបែបកំប្លែង មនោសញ្ចេតនា រៀបរាប់ពីស្តេចមួយអង្គព្រះនាមស្តេច Chai ដែលជាអ្នកគ្រប់គ្រងដែនដីQi។ ដែនដីQi ទទួលរងសម្ពាធពីប្រទេសជិតខាង ប៉ុន្តែដោយមានវត្តមាន Chung Mo Yim ពូកែទាំងសិល្បៈ ក្បាច់គុណ និងចេះប្រើប្រាស់ជំនាញពិសេសដើម្បីធ្វើសង្គ្រាម នាងតែងតែការពារស្តេចChai រាល់ពេលដែលព្រះអង្គជួបបញ្ហា ទើបស្តេចChai ទទួលយកនាងធ្វើជាអ្នកម្នាង ប៉ុន្តែទោះបីជាបែបណា ស្តេចChaiទ្រង់មិនសូវជាពេញចិត្តនិងអ្នកម្នាក់ប៉ុន្មានឡើយ ដោយសារតែអ្នកម្នាងមានខ្នៅពណ៍ខ្មៅនៅជាប់និងផ្ទៃមុខ។

បន្ទាប់មកប្រទេសជិតខាងដែលមានទំនាស់ជាមួយនឹងស្តេចChai ក៏បានរៀបចំកលល្បិចអោយនារីស្អាតម្នាក់បន្លំចូលមកជិតស្តេចChai ធ្វើអោយស្តេចChaiលង់ និងសម្រស់ថែមទាំងបានចាត់តាំងនាងធ្វើជាអ្នកម្នាងមួយអង្គទៀត ដោយតម្រូវអោយ Chung Mo Yim ក្លាយជាអ្នកម្នាងនៃដំណាក់ខាងកើត និងHa Ying Chun ក្លាយជាអ្នកម្នាងនៃដំណាក់ខាងលិច។
តួសម្តែង៖ Roger Kwok សម្តែងជាChai
Fala Chen សម្តែងដោយ Chung Mo Yim
Sharon Chan សម្តែងដោយ Ha Ying Chun
ចាក់ផ្សាយ៖ រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច៕

Copyright © 2017 PNN TV. All Rights Reserved.