© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រយៈពេលពីរថ្ងៃមកនេះ ការចាក់បញ្ចាំងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង «ហ្លួងព្រះស្តេចកន» ទទួលបានការចូលរួមទស្សនាយ៉ាងច្រើនកុះករ បើទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក្តី។
ទស្សនិកជនមួយចំនួនបានលើកឡើងថា បើទោះបីជាមានការរំខានពីការភ្លៀងធ្លាក់ក្តីក៏ពួកគាត់ត្រូវតែទស្សនាខ្សែភាពយន្តមួយនេះរហូតដល់ចប់ ហើយអ្នកខ្លះទៀតក៏បានលើកឡើងថារឿង «ហ្លួងព្រះស្តេចកន» ពួកគាត់ចង់ទស្សនាជាយូរមកហើយ ទើបតែពេលនេះមានឱកាសបានទស្សនាដូច្នេះហើយគឺមិនអាចអោយរំលងបានទេ ពួកគាត់សុខចិត្តទស្សនាក្រោមដំណក់ទឹកភ្លៀងក៏ព្រម ដោយមានអ្នកខ្លះបានទិញអាវភ្លៀងពាក់ និងមានទទូរឆ័ត្រជាដើម ដើម្បីបានទស្សនារឿងដ៏អស្ចារ្យមួយនេះ។
សម្រាប់អ្នកដែលមិនទាន់បានទស្សនារឿងនេះ កុំទាន់អស់សង្ឃឹមព្រោះនៅសល់ថ្ងៃនេះមួយថ្ងៃទៀតដែលជាថ្ងៃចុងក្រោយនៃការចាក់បញ្ចាំង រឿង «ហ្លួងព្រះស្តេចកន» ដូច្នេះកុំអោយឱកាសដ៏ពិសេសមួយនេះរំលងអោយសោះ ចូលរួមទស្សនាអោយបានគ្រប់ៗគ្នា នៅទីតាំងវាលព្រះមេរុ ចាប់ពីវេលាម៉ោង ៦:០០-៩:០០យប់។
មុនពេលរឿង «ហ្លួងព្រះស្តេចកន» ចាក់បញ្ចាំង ក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានរៀបចំនូវកម្មវិធីលេងហ្គេមសប្បាយៗច្រើន ដើម្បីអោយទស្សនិកជន ទទួលបាននូវភាពរីករាយ រួមនិងការបង្កើតនូវអនុស្សាវរីយ៍ល្អៗផងដែរ។ កម្មវិធីលេងហ្គេមសប្បាយៗសម្រាប់ថ្ងៃទី៣នេះដែរ គឺនឹងជ្រើសយកអ្នកដែលមានស្នាដៃពូកែច្នៃប្រឌិតតុបតែងក្រមាបានស្អាតជាងគេ។ សម្រាប់អ្នកឈ្នះនឹងទទួលបាននូវពានរង្វាន់ រួមជាមួយនឹងរង្វាន់ជាច្រើនផ្សេងទៀត ប៉ុន្តែសម្រាប់អ្នកដែលចាញ់ ក៏ទទួលបានរង្វាន់លួងចិត្តជាច្រើនផងដែរ។ មិនត្រឹមតែបានទទួលអារម្មណ៍សប្បាយៗ ទស្សនិកជននឹងបានជួបផ្ទាល់ជាមួយពិធីការនីក៏ស្រស់ស្អាតគឺកញ្ញាជីមមី រួមនិងដៃគូសម្តែងដ៏ស័ក្តិសមគឺ វៃហាំង និងយូប៊ីន។ ចង់ទទួលបានភាពសប្បាយរីករាយ ចំណីចក្ខុប្លែក និងអស្ចារ្យជាមួយរឿង «ហ្លួងព្រះស្តេចកន» និងចង់ជួបជាមួយតារាក្នុងដួងចិត្ត កុំភ្លេចចូលរួមនៅល្ងាចនេះទាំងអស់គ្នា៕
ដោយ៖