© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ត្រឹមតែមួយថ្ងៃដំបូងនៃការចាក់បញ្ចាំង រឿង «ហ្លួងព្រះស្តេចកន» ដោយអនុញ្ញាតិអោយទស្សនិកជនចូលរួមទស្សនាដោយសេរីនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ម្សិលម៉ិញនេះ សង្កេតឃើញថាទទួលបានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នេះដែររឿង «ហ្លួងព្រះស្តេចកន» នឹងនៅតែបន្តចាក់បញ្ចាំងជូនទស្សនិកជន អោយបានចូលរួមទស្សនាដោយសេរីនៅទីតាំង វាលព្រះមេរុដដែល ចាប់ពីវេលាម៉ោង ៦:០០-៩:០០យប់។
មុនពេលចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន » ក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិននិងរៀបចំកម្មវិធីលេងហ្គេមកម្សាន្តសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើន ដែលទស្សនិកជននឹងបានជួបជាមួយបុរសសង្ហា អេតវិន កញ្ញាពូកែវោហា ជីមី និងដៃគូសំដែងដ៏សក្តិសម វៃហាំង និងយូបីន។
សូមបញ្ជាក់ថារឿង «ហ្លួងព្រះស្តេចកន» នឹងចាក់បញ្ចាំងជូនទស្សនាដោយសេរីចាប់ពីថ្ងៃទី ២២ ២៣ និង ២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៩:០០យប់ នៅទីតាំងវាលព្រះមេរុ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករទាំងអស់គ្នា៕
ដោយ៖