© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគហុងកុងដែលបានធ្វើអោយទស្សនិកជននៅកម្ពុជាងាកមកចាប់អារម្មណ៍ និងទស្សនាភ្លូកទឹកភ្លូកដី រឿង«ទំនាស់គ្រួសារអភិជន» នឹងវិលត្រឡប់មកវិញសារជាថ្មីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយនឹងចាក់បញ្ចាំងនាពេលចុងសប្តាហ៍។
ការវិលត្រឡប់មកចាក់បញ្ចាំងសារជាថ្មីនេះ សារតែមានការសំណូមពរច្រើនពីសំណាក់ទស្សនិកជន ដូច្នេះតបតាមការស្នើសុំ រឿង «ទំនាស់គ្រួសារអភិជន» នឹងត្រូវយកមកចាក់ផ្សាយឡើងវិញដោយមានរយៈពេលពីរម៉ោងកន្លះគឺ នៅចន្លោះម៉ោង ២:០០-៤:៣០នាទីល្ងាច រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី២៤ ខែមិថុនាសប្តាហ៍នេះតទៅ។
ដូច្នេះសម្រាប់អ្នកដែលចង់ទស្សនារឿងនេះសារឡើងវិញ ឬអ្នកដែលមិនទាន់បានទស្សនាអាចទទួលយកភាពសប្បាយរីករាយជាមួយរឿង «ទំនាស់គ្រួសារអភិជន» ទាំងអស់គ្នានាថ្ងៃសម្រាកចុងសប្តាហ៍ និងអាចទស្សនានូវរឿងភាគល្អៗផ្សេងទៀត រួមនិងកម្មវិធីពិសេសៗពីស្ថានីយទូរទស្សន៍ភីអិនអិន៕
ដោយ៖