ថ្ងៃច័ន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨

Matt អៀននិយាយលែងចេញ​ពេលបាន​សម្តែងជាមួយ Andrew លើកដំបូង

១៥ មិថុនា ២០១៨

កំពូលតារាសម្តែងស្រី​ជួរមុខមួយដួងប្រចាំទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃកញ្ញា Matt ដែលធ្លាប់សម្តែងច្រើនរឿង និងធ្លាប់មានបទពិសោធន៍យ៉ាងស្ទាត់ជំនាញ បែរជាអៀនដល់ថ្នាក់និយាយមិនចេញ ពេលបានសម្តែងជាមួយ Andrew ជាលើកដំបូងក្នុងខ្សែភាពយន្តភាគថៃ រឿង «ស្អប់ព្រោះស្រឡាញ់» ឬ «Meun Kon La Faak Fah»។ 

មូលហេតុដែលធ្វើអោយ Matt អៀនដល់ថ្នាក់នេះ ក៏ដោយសារតែនេះជាលើកដំបូងដែលកញ្ញាបានសម្តែងជាមួយAndrew ហើយនាងក៏ជាអ្នកគាំទ្រ Adrewមួយរូប តាំងពីនាងនៅក្មេង និងគិតថាថ្ងៃណាមួយនាងនឹងបានសម្តែងជាមួយAndrewក្នុងរឿង «ស្អប់ព្រោះស្រឡាញ់»នេះ។ 

រឿង «ស្អប់ព្រោះស្រឡាញ់» ធ្លាប់បានផលិតម្តងរួចមកហើយក្នុង ឆ្នាំ១៩៩៤ ដែលកាលណោះអ្នកដែលបានគ្រងដំណែងជាតួឯកស្រីគឺអ្នកស្រី Mam Jintara Sukapat ដោយចាប់ដៃគូសម្តែងជាមួយ Ruengrit McIntosh រហូតមកដល់ពាក់កណ្តាលឆ្នាំ២០១៧ ខ្សែភាពយន្តនេះក៏បានកក្រើកនៅប្រទេសថៃម្តងទៀត ក្រោមការសម្តែងរបស់ Matt និង Andrew។ 

ខ្សែភាពយន្តខាងលើនេះ រៀបរាប់ពីជីវិតរបស់ស្ត្រីមេម៉ាយម្នាក់ឈ្មោះថា Kanika (Mam) ដែលមានកូនស្រីYotaka (Matt) ។ ទាំងពីរនាក់ម្តាយនិងកូនតែងតែតស៊ូពុះពារគ្រប់ឧបសគ្គ រហូតដល់ថ្ងៃមួយ Kanika បានរៀបការជាមួយលោកTagerng ដែលជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ប៉ុន្តែមិនទទួលបានការគាំទ្រពីខាងគ្រួសារឡើយ។ បន្ទាប់ពីរៀបការហើយ Kanika បានយកកូនស្រីខ្លួនទៅរស់នៅក្នុងផ្ទះជាមួយ តែពួកគេទាំងពីរនាក់ម្តាយនិងកូនតែងតែជួបនិងបញ្ហាជាច្រើន។ ជីវិតក្រោយរៀបការរបស់Kanika បានជួបនិងបញ្ហាជាច្រើន ទាំងម្តាយក្មេក និងកូនប្រុសរបស់ Tagerng គឺ Chat (Andrew) មិនពេញចិត្តពីរនាក់ម្តាយនិងកូនឡើយ។ 

ប៉ុន្តែដោយសារតែភាពស្មោះត្រង់ និងការមិនចុះចាញ់ចុងក្រោយម្តាយនិងកូនទាំងពីរនាក់ក៏ទទួលបានការស្រឡាញ់ពេញចិត្ត ហើយក៏រៀបចំផ្សំផ្គុំYotaka ជាមួយ Chat។ 

ខ្សែភាពយន្តដ៏ជក់ចិត្តខាងលើនេះនឹងចាក់បញ្ចាំងជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០-១២:០០ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ប្រពន្ធដើម»៕

ទស្សនាឈុតខ្លីសូមចុច៖

Copyright © 2017 PNN TV. All Rights Reserved.