© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងជូនទស្សនិកជន ចាប់ពីថ្ងៃទី១៣ ខែមិថុនា តទៅ ដោយចាក់បញ្ចាំងចំនួនពីរដងក្នុងមួយថ្ងៃគឺ វេលាម៉ោង ៦:០០-៧:០០ល្ងាច និងមួយម៉ោងទៀត ១០:០០នាទី-១១:០០នាទីយប់ បន្ទាប់ពីមានការប្រែសម្រួល និងបញ្ចូលសំលេងដោយក្រុមកាងារជំនាញនៃស្ថានីយទូរទស្សន៍ភីអិនអិន។
«បុព្វេសន្និវាស» គឺជាខ្សែភាពយន្តបែបកំប្លែង មនោសញ្ចេតនា លាយឡំជាមួយនឹងមន្តអាគម ហើយក៏បង្ហាញពីស្នេហាឆ្លងសម័យ ពីសម័យកាលបច្ចុប្បន្ន ត្រឡប់ទៅសម័យកាលបូរាណ ដែលនៅក្នុងខ្សែភាពយន្តនេះតម្រូវអោយបេឡា សម្តែងជាតួអង្គពីរផ្សេងគ្នា មួយជាតួអង្គស្លូត និងជានិស្សិត(កេត ស៊ូរ៉ាង) ចំណែកមួយវិញទៀតជាតួអង្គកាច (ការ៉ាកេត)។
ការ៉ាកេតគឺជាកូនដែលកំព្រាឪពុកម្តាយរស់នៅក្នុងសម័យអយុធ្យា ហើយឪពុករបស់នាងគឺជាមិត្តជិតស្និទ្ធបំផុតរបស់ឪពុក ម៉ឺន ដោយសារតែមិត្តភាពទើបសម្រេចចិត្តថាប្រសិនបើមានកូនម្នាក់ជាប្រុស ម្នាក់ជាស្រី ត្រូវតែបានរៀបការនិងគ្នា។
ដោយសារមូលហេតុនេះហើយ ទើបឪពុករបស់ម៉ឺន សម្រេចយកនាង ការ៉ាកេត មកនៅផ្ទះជាមួយបន្ទាប់ពីម្តាយ ឪពុករបស់នាងបានស្លាប់បាត់ទៅ។ ប៉ុន្តែ ម៉ឺន មិនបានពេញចិត្តជាមួយនាងឡើងដោយហេតុថានាងជាស្រីមានពុតត្បុត និងមានចិត្តកំណាច។ ថ្ងៃមួយដោយសារតែទង្វើរអាក្រក់ការ៉ាកេត ក៏ត្រូវបានស្លាប់ក្រោមមន្តគ្រឹស្នាកាលី។ បន្ទាប់ពីស្លាប់វិញ្ញារបស់ការ៉ាកេត ក៏បានទៅអន្ទោង កេតស៊ូរ៉ាង ដែលនៅសម័យបច្ចុប្បន្នអោយមកចូលក្នុងរូបរបស់នាង នឹងបានផ្តាំអោយកេតស៊ូរ៉ាងព្យាយាមធ្វើតែអំពើល្អ និងធ្វើបុណ្យឧទ្ទិសដល់នាង ដើម្បីអោយនាងបានរួចផុតពីទារុណកម្ម ហើយក៏ដើម្បីអោយអ្នកជុំវិញខ្លួនគិតថានាងក៏ជាមនុស្សល្អម្នាក់។
តើកេតស៊ូរ៉ាងអាចកែប្រែចិត្តរបស់អ្នកគ្រប់គ្នាដែលធ្លាប់តែគិតថាការ៉ាកេតជាមនុស្សអាក្រក់ អោយប្រែមកជាល្អបានដែរទេ?
បើចង់ជ្រាបច្បាស់សូមកុំភ្លេចរង់ចាំទស្សនារឿង «បុព្វេសន្និវាស» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយប៉ុណ្ណោះ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖