© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដ៏មានប្រជាប្រិយភាពមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិនគឺកម្មវិធី «ស៊ីអារម្មណ៍» ជាកម្មវិធីមួយដែលតែងតែអញ្ជើញតារាដែលមានឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជាមកចូលរួមបកស្រាយ និងបង្ហាញជូនអ្វីប្លែក និងថ្មី ដែលតែងតែចាក់ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង១១:០០-១១:៣០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។
ក្នុងសប្តាហ៍នេះ ប្រិយមិត្តទស្សនិកជននឹងបានជួបជាមួយតារាកំប្លែងមិនចេះរីងស្ងួតមួយដួងគឺ ម៉ាដូណា ដែលតារាកំប្លែងរូបនេះនឹងបង្ហាញជូនឈុតឆាកប្លែកៗ កំប្លែងៗទៀតហើយ ដោយតម្រូវអោយលោកដើរតួធ្វើជានាងការ៉ាកេតនៅក្នុង រឿង «បុព្វេសន្និវាស»។
តើការសម្តែងរបស់ការ៉ាកេត(ម៉ាដូណា)មានភាពកំប្លុកកំប្លែងយ៉ាងណាសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។
រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ និងត្រូវចាក់ផ្សាយចំនួនពីរដងក្នុងមួយថ្ងៃគឺ នៅម៉ោង ៦:០០-៧:០០ល្ងាច និងម៉ោង ១០:០០-១១:០០យប់រៀងរាល់ថ្ងៃ ចន្ទ-សុក្រ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖