© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលបានតាមដាន រឿង«ទំនាស់គ្រួសារអភិជន» របស់ស្ថានីយទូរទស្សន៍ភីអិនអិន ប្រាកដជាធ្លាប់បានដឹងពីសាច់រឿងដ៏ជក់ចិត្តរួចមកហើយ ហើយក៏កំពុងតែចង់ដឹងការពិតថាតើអ្នកណាដែលបានបង្កើតរឿងរ៉ាវទាំងនេះ។ ដូចដែលបានដឹងស្រាប់ហើយថារឿង «ទំនាស់គ្រួសារអភិជន» គឺជារឿងភាគដែលទទួលបានការគាំទ្រខ្លាំងទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្តាញសង្គមហ្វេសប៊ុគរបស់ភីអិនអិន ដែលវីដេអូនីមួយៗទទួលបានការចុចចូលទស្សនារហូតដល់រាប់លានដង។
ពីមួយវគ្គទៅមួយវគ្គនៃរឿង «ទំនាស់គ្រួសារអភិជន» កាន់តែមានភាពច្របូលច្របល់កាន់តែខ្លាំង ប៉ុន្តែក៏បានធ្វើអោយទស្សនិកជនកាន់តែជក់ចិត្ត និងកាន់តែចង់ដឹងថាអ្នកណាជាជនអាថ៍កំបាំងដែលនៅពីក្រោយរឿងរ៉ាវទាំងអស់នេះ និងបានធ្វើអោយគ្រួសារត្រកូលលីងបែកបាក់សាមគ្គី។
រហូតមកដល់ពេលនេះគ្រួសារត្រកូលលីងបានបាត់បង់សាមាជិកម្នាក់រួចមកហើយគឺ Ricky ក្រោមការបាញ់ប្រហារពី Ko Tsz-kit ប៉ុន្តែការបាញ់ប្រហារនេះគ្រាន់តែចង់ការពារអ្នកស្រីលីងតែប៉ុណ្ណោះ មិនមានចេតនាណាមួយចង់សម្លាប់Rickyទេ។ ការស្លាប់របស់ Ricky ត្រូវបានលាក់ការយ៉ាងសម្ងាត់ពីឪពុករបស់គេ ព្រោះតែមិនចង់អោយ Ling Lit ដឹងពីការពិតហើយមានការគំគួនជាមួយក្រុមគ្រួសារ និងមិនចង់អោយមានបញ្ហាកាន់តែច្រើន។
នៅល្ងាចនេះ «ទំនាស់គ្រួសារអភិជន» នឹងអាចមានតម្រុយខ្លះៗក្នុងការរកអ្នកដែលនៅពីក្រោយខ្នងរឿងដ៏ចម្រូងចម្រាស់ទាំងនេះ តើម្នាក់នោះជាអ្នកណា?
តើគម្រោងផែនការបន្តនឹងត្រូវមានសមាជិកត្រកូលលីងស្លាប់ទៀតដែរទេ?
«ទំនាស់គ្រួសារអភិជន» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៦:០០-៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីល្ងាចនេះសូមចុច៖
ដោយ៖