© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កន្លងមកយើងតែងតែសង្កេតឃើញថារឿងភាគជាច្រើនរបស់ប៉ុស្តិ៍លេខ៣ថៃបានចំណាយទុនក្នុងការផលិតនៅឯក្រៅស្រុក ដើម្បីអោយប្រិយមិត្តបានប្លែកភ្នែកជាមួយផ្ទាំងទស្សនីយភាពស្អាតៗជាច្រើនកន្លែងនៅលើពិភពលោក។ ចំណែក រឿង«ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» ក៏ជារឿងភាគមួយដែលបានទៅថតនៅក្រៅប្រទេសដែរគឺនៅកោះម៉ាកាវ។
«ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» ត្រូវបានផលិតករជ្រើសយក Bomb និងIce សម្តែងជាតួឯក។ ខ្សែភាពយន្តមួយនេះជាប្រភេទរឿងមនោសញ្ចេតនា លាយឡំជាមួយនិងឈុតឆាកបាញ់ប្រហារដែលមានចម្រុះក្រុមបងធំជាច្រើន។
ខ្សែភាពយន្តខាងលើរៀបរាប់រឿងរ៉ាវរបស់ Logan(Bomb)ជាថៅកែនៅហុងកុង ដែលបានបាត់បង់ការចងចាំបន្ទាប់ពីមានក្រុមអន្ធពាលមួយក្រុមតាមសម្លាប់ និងវៃអោយរបួសត្រង់ក្បាលជាច្រើនរួចយកទៅបោះចោលនៅគំនរសម្រាម។ ជួនជាចៃដន្យ Chamin(Ice) ជាអ្នកគ្រូពេទ្យបានដើរទៅប្រទះឃើញ Loganដួលសន្លប់ នាងក៏បានជួយសង្គ្រោះLogan អោយរួចផុតពីគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីLoganបានដឹងខ្លួនវិញ គេក៏បាត់ការចងចាំទាំងអស់។
ក្នុងជីវិតដែលបាត់ការចងចាំបែបនេះ Logan ត្រូវបានមើលថែរយ៉ាងដិតដល់ពីChamin រហូតធ្វើអោយពួកគេបានដុះពន្លកស្នេហា។ ប៉ុន្តែថ្ងៃមួយLogan ក៏បានជួបជាមួយនិងមិត្តចាស់របស់គេគឺ Danis ប៉ុន្តែLogan មិនបានចងចាំថា Denis គឺជាអ្នកណាទេ និងបានប្រតាយប្រតប់គ្នា រហូតធ្វើអោយLogan ត្រូវរបួសត្រង់ក្បាលម្តងទៀត និងបានធ្វើអោយការចងចាំរបស់គេត្រឡប់មកសភាពដើមវិញ ប៉ុន្តែLoganមិនបានចងចាំChaminដែលជាមិត្តស្រីរបស់គេឡើយ។ តើ Logan អាចចាំការស្រលាញ់របស់គាត់ចំពោះ Chamin ទេ?
បើចង់ដឹងសូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង «ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង» តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖