© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿង «បុព្វេសន្និវាស» គឺជារឿងភាគថៃដែលបានធ្វើអោយកក្រើកក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតនៅដើមឆ្នាំ២០១៨នេះ។ ស្របពេលដែលរឿង «បុព្វេសន្និវាស» ទទួលបានជោគជ័យខ្លាំង ផលិតករក៏បានរៀបរាប់ពីផលពិបាកក្នុងការផលិតរឿងនេះដូចគ្នា ដោយលោកបានលើកឡើងថា ដោយសារតែរឿងនេះគឺជារឿងផលិតលើកដំបូង និងមិនមែនជារឿងដែលថតឡើងវិញទេ ដូច្នេះក្រុមកាងារក៏ជួបនូវបញ្ហាលំបាកច្រើន ចំណាយពេលវេលាក្នុងការថតក៏យូរ និងកាត់តរហូតដល់ទៅជិត២ឆ្នាំទើបអាចចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។
មួយវិញទៀត ដោយសារតែរឿងមួយនេះតម្រូវអោយមានសម័យកាលពីរផ្សេងគ្នាមានបូរាណ និងសម័យទើបធ្វើអោយលោកត្រូវការចំណាយពេលប្រមូលព័ត៌មាន និងទិន្នន័យច្រើន ហើយក៏មានការសម្រួលពីសំណាក់សាស្ត្រាចារ្យ និងអ្នកជំនាញក្នុងការជ្រើសរើសទីតាំងសម្រាប់ថត និងទីតាំងដែលពាក់ព័ន្ធ។
ដោយឡែកសម្រាប់ការរៀបចំកន្លែងថតក៏មានការពិបាកព្រោះត្រូវធ្វើអោយដូចពិតប្រាកដ មានដូចជាផ្ទះ ផ្សារ វាំង និងទីសាធារណៈជាដើម។ ចំណែកសម្ភារៈក៏ត្រូវការច្រើន ទាំងសម្ភារៈតុបតែងខ្លួន ភេសជ្ជៈ និងម្ហូបអាហារគ្រប់យ៉ាងដែលស្ថិតក្នុងសម័យបូរាណ។
ប៉ុន្តែទោះបីជាជួបនូវការលំបាកច្រើនយ៉ាងណា លោកនៅតែបញ្ចប់រឿងមួយនេះយ៉ាងល្អនិងជោគជ័យបំផុត រហូតទទួលបានចំណាត់ថ្នាក់ខ្ពស់មួយគួរអោយកត់សម្គាល់។
រឿង «បុព្វេសន្និវាស» នឹងត្រូវចាក់បញ្ចាំងនៅដើមខែមិថុនា ឆ្នាំ២០១៨នេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖