© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនកំពុងតែជក់ចិត្តទស្សនារឿងភាគថៃ «កាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត» ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ-ពុធ វេលាម៉ោង ៩:០០-១០:០០យប់។ មកដល់ឥឡូវនេះរឿងកាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត ក៏កាន់តែខិតជិតដល់ទីបញ្ចប់ហើយ ខ្សែភាពយន្តភាគថៃដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្ទាប់ពីនេះគឺ រឿង «កាមទេពអនឡាញ»។
តារាដែលក្តោបបានដំណែងតួឯកក្នុងរឿងនេះគឺ Pongpanu Phupoom សម្តែងជា Rome ចាប់ដៃគូជាមួយ Pichukkana សម្តែងជា Praewproud រួមនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀត ដែលពួកគេនឹងសម្តែងជាតួឯកក្នុងរឿងកាមទេពវគ្គក្រោយៗទៀត។
«កាមទេពអនឡាញ» គឺជាខ្សែភាពយន្តភាគបែបកំប្លែង និងមនោសញ្ចេតនាស្នេហាបែបថ្មីដែលតម្រូវអោយតួឯកស្រី Praewproud ក្លាយជាអ្នកធ្វើការស្វែងរកដៃគូតាមរយៈអនឡាញអោយអ្នកដែលចង់មានសង្សារ។ ប៉ុន្តែនាងបែរជាពិបាកក្នុងការរកសង្សារខ្លួនឯងទៅវិញ ដោយសារតែនាងតែងតែបដិសេធបុរសដែលពេញចិត្តតែរូបរាងខាងក្រៅរបស់នាង។ ពីមុននាងក៏ធ្លាប់មានសង្សារម្នាក់ដែរ ប៉ុន្តែបញ្ហាមកពីធ្មេញរបស់នាងខ្មៅទើបធ្វើអោយសង្សារដំបូងរបស់នាងគឺ Mike សុំបែកពីនាង។ រហូតមកដល់ពេលមួយដែលក្រុមហ៊ុនរបស់នាងបានចេញច្បាប់អោយនារីៗនៅក្នុងក្រុមហ៊ុនត្រូវតែមានសង្សារផ្ទាល់ខ្លួន ដើម្បីសម្រេចកាងារនៅក្នុងក្រុមហ៊ុន ទើបនាងសម្រេចចិត្តរកសង្សារតាមរយៈកាងារដែលនាងកំពុងតែធ្វើ គឺស្វែងរកតាមរយៈអនឡាញដោយដាក់ឈ្មោះថាទារូបអាក្រក់។ តើ Praeproud អាចរកបានឃើញអ្នកដែលត្រូវចិត្តដែរទេ?
កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា រឿង«កាមទេពអនឡាញ» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ បន្ទាប់ពីរឿង «កាមទេពស្នេហ៍ វគ្គសង្គ្រាមស្រីស្អាត»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖