ថ្ងៃពុធ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨

រឿងភាគថៃ «កាមទេពអនឡាញ»

២៤ ឧសភា ២០១៨

រឿង«កាមទេពអនឡាញ» គឺជាខ្សែភាពយន្តភាគបែបកំប្លែង និងមនោសញ្ចេតនាស្នេហា​បែបថ្មី​ដែលតម្រូវអោយតួឯកស្រី Praewproud ក្លាយជាអ្នកធ្វើការស្វែងរក​ដៃគូតាមរយៈអនឡាញ​អោយអ្នកដែលចង់មានសង្សារ។ ប៉ុន្តែនាងបែរជាពិបាកក្នុងការ​រកសង្សារខ្លួនឯងទៅវិញ ដោយសារតែនាង​តែងតែបដិសេធ​បុរសដែលពេញចិត្ត​តែរូបរាងខាងក្រៅរបស់នាង។ ពីមុននាងក៏ធ្លាប់មានសង្សារម្នាក់ដែរ ប៉ុន្តែបញ្ហាមកពីធ្មេញរបស់នាងខ្មៅទើបធ្វើអោយសង្សារដំបូងរបស់នាងគឺ Mike សុំបែកពីនាង។ រហូតមកដល់ពេលមួយដែលក្រុមហ៊ុនរបស់នាងបានចេញច្បាប់អោយនារីៗនៅក្នុងក្រុមហ៊ុនត្រូវតែមានសង្សារផ្ទាល់ខ្លួន ដើម្បីសម្រេចកាងារនៅក្នុងក្រុមហ៊ុន ទើបនាងសម្រេចចិត្តរកសង្សារតាមរយៈកាងារដែលនាងកំពុងតែធ្វើ គឺស្វែងរកតាមរយៈអនឡាញដោយដាក់ឈ្មោះថាទារូបអាក្រក់។ តើ Praeproud អាចរកបានឃើញអ្នកដែលត្រូវចិត្តដែរទេ? 

ចាក់ផ្សាយចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០-១០:០០យប់ រៀងរាល់ថ្ងៃចន្ទ-ពុធ
តួសម្តែង៖ Pongpanu Phupoom  សម្តែងជា Rome និង Pichukkana សម្តែងជា Praewproud

Copyright © 2017 PNN TV. All Rights Reserved.